បរទេស៖ Antonio Rudiger បានក្រើនរំលឹកខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe និងក្រុមមាន់គក បារាំងថា អាឡឺម៉ង់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់ពួកគេសម្រាប់ការប្រកួតព្រឹត្តការណ៏យូរ៉ូ ២០២០ នៅថ្ងៃទី១៦ មិថុនា ២០២១ខាងមុនេះ។ក្រុមឥន្រី្ទយ៏ដែកអាឡឺម៉ង់និងចាប់ផ្តើមយុទ្ធនាការទ្វីបអឺរ៉ុប ២០២០ របស់ពួកគេប្រឆាំងនឹងក្រុមម្ចាស់ជើងឯកពិភពលោក World Cup ២០១៨ នៅទីក្រុងមុយនិចនៅយប់ថ្ងៃអង្គារនេះ

ក្រុមទាំងពីរស្ថិតនៅក្នុងពូល F ដែលជាក្រុមដ៏ស្វិតស្វាញនិងអាចចាត់ទុកជាពូលមរណៈដែលក្នុងនោះមាន ព័រទុយហ្កាល់និងហុងគ្រីក៏លេងនៅថ្ងៃជាមួយគ្នាផងដែរ។ Rudiger ជឿជាក់ថាអាឡឺម៉ង់ចាំបាច់ត្រូវប្រើប្រាស់នូវវិធីសាស្រ្តមួយដែលទប់ទល់និងព្រឹត្តិការណ៏ យូរ៉ូ ២០២០ លើកដំបូងរបស់ពួកគេ។

ខ្សែការពារ Chelsea រូបនេះបញ្ជាក់ថា៖ «ពួកគេ(បារាំង)មានខ្សែប្រយុទ្ធមុតស្រួច ពិតណាស់ យើងត្រូវតែត្រៀមខ្លួនដើម្បីប្រឈមនិងការប្រកួតដ៏សំខាន់នេះ “យើងអាចនិងប្រើប្រាស់វិធីសាស្រ្ត កខ្វក់ខ្លះដើម្បីរារាំងពួកគេ យើងត្រូវប្រើអោយអស់ពីលទ្ធភាព»៕
ប្រភពព័ត៍មាន៖ Metro
