បរទេស៖ ខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ Chelsea បានបង្ហើបឱ្យដឹងថាលោកបានទាក់ទង Kevin De Bruyne ដើម្បីសុំទោសចំពោះការប៉ះទង្គិចគ្នារបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍។

Roberto Martinez slams Antonio Rudiger for challenge which fractured Kevin de Bruyne's eye socket - Manchester Evening News

តារាឆ្នើម De Bruyne របស់ក្រុម Manchester City ត្រូវបានប្តូរចេញក្រោយពីការប៉ះទង្គិចដែលក្រុម Man City បានចាញ់ Chelsea ដោយលទ្ធផល ១-០ បន្ទាប់ពីរូបគេត្រូវបានប៉ះទង្គិចជាមួយនឹង Rudiger។ ក្រោយមក De Bruyne បានបង្ហាញថាគាត់បានរងរបួសបាក់ឆ្អឹងច្រមុះ និងរន្ធភ្នែក ហើយ Rudiger និយាយថាគាត់មិនដែលមានចេតនាចង់ធ្វើបាបខ្សែបំរើប៊ែលហ្សិករូបនេះឡើយ។

ខ្សែការពារអន្តរជាតិអាឡឺម៉ង់រូបនេះបានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ «ខ្ញុំពិតជាសោកស្តាយចំពោះការរងរបួសរបស់ Kevin De Bruyne។ ជាការពិតណាស់នេះមិនមែនជាចេតនារបស់ខ្ញុំទេ។ ខ្ញុំបានទាក់ទងជាមួយ Kevin ដោយផ្ទាល់ខ្លួន ហើយខ្ញុំពិតជាជូនពរគាត់ឱ្យឆាប់ជាសះស្បើយ ហើយសង្ឃឹមថាយើងនឹងឃើញគាត់ត្រឡប់មកទីលានវិញនៅពេលឆាប់ៗខាងមុខនេះ»៕

 

ប្រភពព័ត៍មាន៖ One Football