បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Kevin De Bruyne បាន​និយាយ​ថា ការ​ឈ្នះបាន​ក្រប​ខ័ណ្ឌ Champions League នឹង​ «ផ្លាស់​ប្តូរ​រឿង​រ៉ាវ​» ជុំ​វិញ​ក្រុម Manchester City ស្រប​ពេល​ដែល​​ពួកគេ​ត្រៀម​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួកគេ ជា​មួយនឹងក្រុម Real Madrid​​។

ក្រុម​របស់​លោក Pep Guardiola នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​ នៅ​រាត្រីនេះ ជា​មួយនឹង​ការ​​នាំ​មុខ ៤-៣ ក្រោយពីការ​ប្រកួត​ដ៏​រំភើប​ក្នុង​ជើង​ទី​១ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​​​​ឯក​របស់​អង់គ្លេស​មួយនេះ នឹង​សម្លឹង​រក​​ការ​ឈានទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​២​ជាប់​ៗ​គ្នា​។ ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក De Bruyne បាន​​និយាយ​ថា ការ​ឈ្នះ​បាន​ដ៏​ធំ​នេះ នឹង​ផ្លាស់​ប្តូរ​ការ​គិត​ពី​អ្នក​ខាង​ក្រៅ លើ​ក្រុម Man City ដែល​បាន​រង​បរា​​ជ័យ​ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំមុន​។ ក្នុង​សន្និ​សី​ទ​សារ​ព័ត៌មានមុន​ការ​ប្រកួត កីឡាករ​រូបនេះ​បាន​ឲ្យដឹងថា៖ «ក្នុងនាម​ជា​កីឡាករ​ម្នាក់ យើង​ចង់​ឈ្នះ​ពាន​ជាច្រើន ហើយ​អ្នក​ក៏​ចង់​ឈ្នះ​ពាន​នេះ​ដែរ​។ ពិត​ណាស់ ខ្ញុំ​គិត​ថា ការ​ឈ្នះ​ពាន Champions League នឹង​ផ្លាស់ប្តូរ​រឿង​រ៉ាវ​ជុំ​វិញ Man C​ity​»​​។

ជាមួយ​គ្នា​នេះ លោក Guardiola ​បាន​ឲ្យដឹងថា៖ «ដើម្បី​ឈ្នះ​យុទ្ធនា​ការ​នេះ បើ​តាម​បទពិសោធ​ដ៏ស្តួច​ស្តើង​របស់​ខ្ញុំ អ្នក​ត្រូវ​តែ​ជម្នះ​ស្ថានភាព​នានា ដែល​កើត​ឡើង ហើយ​​អ្នក​ត្រូវ​តែ​​លេង​ឲ្យ​បានល្អ ក្នុង​ការ​ប្រកួត​ទាំង​២លើក​​។ វា​ជាការ​​​ល្បង​សមត្ថ​ភាព​ដ៏ល្អ​សម្រាប់​យើង​។ យើង​ត្រូវ​តែ​បង្ហាញ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​យើង​ក្នុង​ការ​ប្រកួតនេះ​។ យើង​នឹង​លេង​ដើម្បី​ឈ្នះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia