បរទេស៖ ខ្សែបម្រើឆ្នើម Kevin de Bruyne នឹងត្រលប់មកចូលរួមហ្វឹកហាត់ជា​មួយ​ក្រុម​​ជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃច័ន្ទនេះ ក្រោយ​ទទួល​ការវះកាត់របួស​នៅលើផ្ទៃមុខរបស់ខ្លួនរួចរាល់ហើយនោះ។

Kevin De Bruyne injury news: Belgium midfielder set to miss Euro 2020 opener | The Independent

ខ្សែបម្រើឆ្នើមវ័យ ២៩ ឆ្នាំរបស់ក្រុមមេឃខៀវ Man City បានរងរបួស​បាក់​ច្រមុះ​និងប៉ះពាល់ប្រស្រីភ្នែកខាងឆ្វេងក្រោយប៉ះទង្គិចគ្នាជាមួយខ្សែការពារអន្តរជាតិអាឡឺម៉ង់  Antonio Rudiger របស់​ Chelsea សម្រាប់​ការប្រកួតវគ្គ​ផ្តាច់​ព្រ័​ត្រ​ក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។​​ ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវជួបប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិរុស្ស៊ីក្នុងការប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២០ របស់ពួកគេនៅថ្ងៃទី ១២ ខែមិថុនាមុនពេលជួប ដាណឺម៉ាក នៅថ្ងៃទី១៧ មិថុនា និងបន្តជួបហ្វាំងឡង់នៅថ្ងៃទី២១ មិថុនាផងដែរ ។ បែលហ្ស៊ិកដែលមានចំណាត់​ថ្នាក់ខ្ពស់​បំផុត​របស់​ FIFA សង្ឃឹមថានិងមានវត្តមានតួអង្គដ៏សំខាន់របស់ពួកគេគឺ De Bruyne សម្រាប់ប្រជែងពានដ៏ធំប្រចាំទ្វីបអឺរ៉ុបមួយនេះ។

Kevin De Bruyne was the star as Manchester City thrashed Liverpool | Football News | Sky Sports

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៊ែលហ្សិកសញ្ជាតិអេស្បាញលោក Roberto Martinez មានប្រសាសន៍ជុំវិញបញ្ហានេះថា៖ «ប្រតិបត្តិ​វះកាត់បានចំណាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ ដំណើរការប្រព្រឹត្តទៅបាន យ៉ាងល្អ ដូច្នេះDe Bruyne និងមិន​ចំណាយ​ពេលពេល​វេលាព្យាបាលយូរទៀតនោះទេ»៕

 

ប្រភពព័ត៍មា​ន៖ BBC