បរទេស៖ លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបានបញ្ជាក់ថានិងត្រូវប្រើប្រាស់​ពេលវេលាយ៉ាងហោច​ណាស់​​៤ទៅ៥ថ្ងៃទៀតដើម្បីបញ្ជាក់អោយកាន់តែច្បាស់ពីស្ថានភាពរបួសរបស់ខ្សែបម្រើ Kevin de Bruyne  ថារូបគេនិង​អាចចូល​លេងសម្រាប់ព្រឹត្តការណ៏ Euro ២០២០ រឺយ៉ាងណានោះឮ ។ខ្សែបម្រើឆ្នើម របស់ក្រុមមេឃខៀវ Man. City បានរងរបួសបាក់ច្រមុះនិងប៉ះពាល់ប្រស្រីភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចជាមួយខ្សែការពារអន្តរជាតិអាឡឺម៉ង់ Antonio Rudiger របស់ក្រុម Chelsea អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍។

Belgium team news: Roberto Martinez could make 10 changes for England match  | Football | Sport | Express.co.uk

ការប្រកួតលើកដំបូងរបស់ប៊ែលហ្សិកគឺត្រូវប្រកួតជាមួយរុស្ស៊ីនៅថ្ងៃទី ១២ ខែមិថុនាមុនពេលពួកគេជួបជាមួយដាណឺម៉ាក នៅថ្ងៃ ១៧ មិថុនា និងបន្តជួបហ្វាំងឡង់នៅថ្ងៃទី២១ មិថុនាបន្តទៀត ។

Belgium manager expects Man City appeal to impact on Kevin De Bruyne future  - Manchester Evening News

ខ្សែបម្រើវ័យ២៩ ឆ្នាំ រូបនេះបានសរសេររៀបរាប់ប្រាប់នៅលើបណ្តាញសង្គមថាគាត់មានអារម្មណ៍មិនមានបញ្ហាឈឺចាប់អ្វី​នោះទេកំលុងថ្ងៃ​អាទិត្យ​​​នេះ។ព្រមជាមួយគ្នានេះដែរគ្រូបង្វឹក​​​លោក Martinez បាននិយាយថាគាត់បានឆ្លងកាត់ការធ្វើតេស្តិ៍​នៅ​មន្ទីរពេទ្យនិង ​បានវិល​ត្រឡប់​ទៅទី​ក្រុង Manchester វិញ មុនពេល ចូលរួមជាមួយក្រុមនេះនៅសប្តាហ៍​ក្រោយ​ដូច​ដែល​បានគ្រោងទុក៕

 

ប្រភពព័ត៍មាន៖ BBC