បរទេស៖ គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ចំនួន​៤​គ្រាប់​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Kevin de Bruyne បាន​ជួយ​ឲ្យ​ក្រុម Manchester City លត់​ក្រុម Wolves យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៥-០ និង​រក្សា​ការ​នាំមុខ​៣ពិន្ទុ​នៅលើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃពុធ​។

បច្ចុប្បន្ន​ក្រុម​របស់​លោក Pep Guardiola ត្រូវ​​​ការ​ត្រឹម​តែ​៤ពិន្ទុ​ទៀត​ប៉ុណ្ណោះ ពីការ​​ប្រកួត​២លើក​ចុងក្រោយ​នៅ​រដូវ​កាល​នេះ ដើម្បី​ធានា​ថា ពួកគេ​នឹងក្លាយ​ជាម្ចាស់​ជើង​​ឯក​​ជាលើក​ទី​៤​ក្នុង​រយៈពេល​៥​រដូវកាល​ក្រោយ​។ ក្នុង​​ការ​ប្រកួត​២លើក​ចុងក្រោយ ក្រុមMan City នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប្រកួតនៅលើ​ទឹកដីក្រុម West Ham នៅថ្ងៃ​អាទិត្យ និង​បើក​ទ្វារ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Aston Villa នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​។ ​ស្រប​ពេល​ដែល​ De Bruyne កំពុង​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​បែប ពួក​គេ​ទំនង​ជា​មិន​បារម្ភ​ច្រើនឡើយ ខណៈ​ដែល​តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ទាក់ទាញ ដើម្បី​ស៊ុត​បាល់​លើ​ក្រុមម្ចាស់​ផ្ទះ​រហូត​ដល់​ទៅ​៣​គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹម​តែ​២៤នាទី​។

ទាក់ទង​នឹង​ទម្រង់​លេងរបស់ De Bruyne លោក Guardiola បាននិយាយ​ថា៖ «ផ្នែក​ទី២​នៃ​ក្រប​ខ័ណ្ឌលីគនេះ គឺ​ទម្រង់លេង​លើស​ពី​ល្អ​ឥត​ខ្ចោះ​​។ រូប​គេ​ជា​ពិត​ជា​​មាន​ចិត្ត​សប្បុរស​ណាស់​។ រូប​គេ​តែង​តែ​មាន​ញៀណ​ដើម្បី​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​គ្រាប់​បាល់ ប៉ុន្តែ ពេល​​នេះ រូប​គេ​មាន​ភាព​មុតស្រួច​។ រូប​គេ​មាន​ញៀណ​ក្នុង​​រក​គ្រាប់​បាល់​បញ្ចូល​ទី​»​៕

ប្រភព​ព័ត៌​មាន៖ worldsoccertalk