បរទេស៖ កីឡាករ Gianluigi Buffon ត្រូវបានគេរាយការណ៍ថាជិតនឹងចូលរួមជាមួយក្រុម Parma ក្នុងក្របខ័ណ្ឌ Serie B ដែលជាក្លឹបដែលគាត់បានចាប់ផ្តើមកាលពី ២៦ ឆ្នាំមុន។

JUST IN: 43-year-old Buffon returns to Parma

បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ៦៨៥ លើកអោយក្រុម Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ទល់នឹង Atalanta កាលពីខែឧសភា Buffon នឹងត្រូវចាកចេញពីក្លិបយក្ស Serie A នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែនេះ។ កីឡាករវ័យ ៤៣ ឆ្នាំរូបនេះមិនមានចេតនាចង់ចូលនិវត្តន៍ពីបាល់ទាត់នៅឡើយទេ ហើយបើយោងតាមសារព័ត៌មាន Sky Sports News នៅប្រទេសអ៊ីតាលីបានអោយដឹងថាអ្នកចាំទីរូបនេះនឹងចូលរួមជាមួយអតីតក្លឹបរបស់គេ Parma ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ។

Serie A: Romanticism of Buffon's imminent Parma return not lost on those his exit angered | Marca

Buffon បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយនឹងថ្នាលយុវជនរបស់ក្រុម Parma កាលគាត់នៅអាយុ ១៣ ឆ្នាំមុនពេលចាប់ផ្តើមអាជីពដំបូងក្នុងឈុតធំនៅអាយុ ១៧ ឆ្នាំក្នុងឆ្នាំ ១៩៩៥។ គាត់បានចំណាយពេល ៦ ឆ្នាំជាមួយក្រុម Parma មុនពេលចូលរួមជាមួយ Juve តម្លៃខ្លួនប្រហែលជា ៤៣ លានផោនដែលនៅពេលនោះគាត់គឺជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក៕

 

ប្រភពព័ត៍មាន៖ Sportsmole