បរទេស៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA នឹងលុបចោលរូបមន្តរកគ្រាប់បាល់ក្រៅទឹកដីចាប់ពីដើមរដូវកាលក្រោយនេះទៅសម្រាប់ព្រឹតការណ៍ប្រកួតធំៗមានដូចជនៅក្នុងក្របខ័ណ្ឌ Champions League, Europa League, Europa Conference League និង Women’s Champions League នឹងលែងមានប្រើច្បាប់នេះបន្តទៀតហើយ។

លោក Aleksander Ceferin ប្រធាន UEFA បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វាមិនសមស្របសម្រាប់ការរកគ្រាប់បាល់ក្រៅទឹកដីដោយយកមូលហេតុនោះជាអាទិភាពទៀតទេ។ ហើយគណៈកម្មាធិការប្រកួតប្រជែងបានធ្វើសំណើរនេះកាលពីខែឧសភាកន្លងទៅហើយឥឡូវនេះវាត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិរបស់ស្ថាប័ននេះ»។

គួរបញ្ជាក់ថាច្បាប់នៃការប្រកួតមួយនេះត្រូវបានតាក់តែង និងដាក់អោយប្រើប្រាស់ជាធរមានចាប់តាំងពីឆ្នាំ ១៩៦៥ ដោយគេគិតទៅលើការប្រកួតសរុបក្នុងដី និងក្រៅដី ហើយក្រុមដែលរកបានគ្រាប់បាល់ក្រៅដីច្រើនជាងគេ រឺស៊ុតចូលគូបដិបក្សនោះមានអាទិភាពទៅវគ្គបន្តទោះបីជាការប្រកួតជើងទីបូកសរុបជើទីពីរសរុបគ្រាប់បាល់ស្មើគ្នាយ៉ាងណាក៏ដោយ។

ផ្ទុយទោវិញប្រសិនជាមិនអាចរកឃើញក្រុមណាទទួលឃើញជ័យជំនះរឺបូកសរុបគ្រាប់បាល់ទទួលបានលទ្ធផល៩០នាទីផ្លូវការណ៏ស្មើគ្នានៅជើងទី២នោះពួកគេនិងបន្តទៅពេលវេលាបន្ថែមម៉ោង១៥នាទី២ដងមុនពេលកាត់សេចក្តីដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅទីបញ្ចប់៕
ប្រភពព័ត៍មាន៖ BBC
 
                