បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាត់ទុកថា «ជារៀងមិនអាចទទួលយកបានឡើយ» ចំពោះការរើសអើងជាតិសាសន៍ដែលត្រូវបានធ្វើឡើទៅកាន់កីឡាកររបស់ពួកគេ អំឡុងពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុមជម្រើសជាតិហុងគ្រី ក្នុងការប្រកួតជម្រុះ World Cup ក្នុងទីក្រុង Budapest កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធ Raheem Sterling របស់ក្លិប Manchester City និងខ្សែបម្រើ Jude Bellingham របស់ក្លិប Borussia Dortmund សុទ្ធសឹងបានរងនូវការរើសអើងដូចគ្នា។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាឲ្យហុងគ្រី លេងការប្រកួតលើទឹកដីខ្លួនឯងចំនួន៣ប្រកួត នៅកីឡដ្ឋានបិទជិតគ្មានអ្នកទស្សនា ក្រោយពីការប្រើប្រាស់ឥរិយាបថបែបរើសអើងរបស់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ ជាមួយគ្នានេះ ក៏មានការចោទប្រកាន់នានាទាក់ទងនឹងការរើសអើងជាតិសាសន៍ និងការប្រព្រឹត្តបំពានផ្សេងទៀតងផងដែរ។ ប៉ុន្តែ អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឲ្យចូលទៅទស្សនានាកីឡដ្ឋាន Puskas Arena ដែលអាចផ្ទុកអ្នកទស្សនាបាន៦៧០០០នាក់ ក្នុងទីក្រុង Budapest នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែការប្រកួតនេះ ស្ថិតក្រោមការមើលខុសត្រូវរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។ ការរើសអើងនានាបានកើតឡើងតាំងពីចាប់ផ្តើមប្រកួត ខណៈដែលកីឡាកររបស់អង់គ្លេសបានរងនូវការស្រែកចំអកឲ្យខ្លាំងៗ ក្នុងពេលពួកគេលត់ជង្គង់ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍។
កីឡាកររបស់ក្រុមជម្រើសជាតិហុងគ្រី និងគ្រូបង្វឹកបង្គោលរបស់ពួកគេគឺលោក Marco Rossi បានអំពាវនាវឲ្យអ្នកគាំទ្របង្ហាញពីការគោរពដល់កាយវិការរបស់ក្រុមអង់គ្លេស នៅមុនពេលប្រកួត ប៉ុន្តែ សារនេះ មិនមាប្រយោជន៍អ្វីឡើយ។ លោក Gareth Southgate គ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេស ក៏បានរងនូវការចោលដុំទឹកកក ពីអ្នកគាំទ្រផងដែរ អំឡុងពេលនៃកិច្ចសម្ភាសបន្ទាប់ពីការប្រកួតរបស់លោក៕
ប្រភពព័ត៌មាន៖ BBC
 
                

