បរទេស៖ ខ្សែប្រយុទ្ធ Firas al-Buraikan បានរកគ្រាប់បាល់កាត់សេចក្តី នៅនាទី ទិ៧១ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានផ្តួលក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃព្រហស្បតិ៍។
នេះគឺជាការទទួលជ័យជម្នះជាលើកទី៣ជា់ៗគ្នាសម្រាប់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតជម្រុះជុំទី៣ និងជាលើកចុងក្រោយក្នុងការប្រកួតជម្រុះក្នុងតំបន់អាស៊ី ក្នុងពូល B ស្របពេលដែលជប៉ុន ដែលក៏បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអូម៉ង់ ក្នុងលទ្ធផល ១-០ កាលពីដើមយុទ្ធនាការនេះ បានរងបរាជ័យជាលើកទី២។ អារ៉ាប៊សាអ៊ូឌីត ដែលលេងនៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ នាកីឡដ្ឋាន King Abdulla Sports City ក្នុងទីក្រុង Jeddah បានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតនេះ និងអាចឈ្នះជាមួយនឹងគ្រាប់បាល់ច្រើនជាងនេះ ប្រសិនបើពួកគេមានសំណាងបន្តិចនោះ។
នៅក្នុងទីក្រុង Sharjah ឯនោះវិញ ខ្សែប្រយុទ្ធ Wu Lei បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះនៅនាទីបន្ថែមផងដែរ ខណៈដែលក្រុមជម្រើសជាតិចិន បានផ្តួល វៀតណាម ក្នុងលទ្ធផល ៣-២ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១របស់ពួកគេ ក្រោយពីចាញ់២លើកជាប់ៗគ្នា។ ក្នុងការប្រកួតមួយគូទៀត នៅថ្ងៃដដែលនោះ តារាឆ្នើម Son Heung-min របស់ក្លិប Tottenham Hotspur បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៩ នៅទីក្រុង Ansanto ដើម្បីជួយឲ្យកូរ៉េខាងត្បូ យកឈ្នះលើក្រុមជម្រើសជាតិស៊ីរី ក្នុងលទ្ធផល ២-១៕
ប្រភពព័ត៌មាន៖ Channel News Asia


