បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិកូឡុំប៊ី នៅទីក្រុង Sao Paulo នៅរាត្រីថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រ នៅកម្ពុជា) ដោយដឹងថា ការដណ្តើមបានជ័យជម្នះនឹងជួយឲ្យពួកគេកក់កៅអីទៅកាន់ប្រទេសកាតា ខណៈដែលនៅសល់ការប្រកួតជម្រុះ World Cup ៦លើកទៀត ក្រោយពីខិតកាន់តែកៀកក្នុងការបង្កើតកំណត់ត្រាដ៏ល្អឥតខ្ចោះមួយមកទល់ពេលនេះ។
សូម្បីតែបញ្ចប់ត្រឹមលទ្ធផលស្មើក៏គ្រប់គ្រាន់សម្រាប់ក្រុមជើងខ្លាំងប្រេស៊ីល ផងដែរ ប្រសិនបើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ រងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍ នៅកម្ពុជា) ហើយបណ្តាញសារព័ត៌មានប្រេស៊ីលបានចេញផ្សាយថា លោកគ្រូបង្វឹក Tite កំពុងតែរៀបចំផែនការរួចជាស្រេច ក្នុងការចូលរួមក្នុងការប្រកួតពាន Arab Cup ក្នុងប្រទេសកាតា នៅខែក្រោយ ដើម្បីត្រួតពិនិត្យទីលានប្រកួត World Cup និងសម្ភារៈបរិក្ខានានា។ ប៉ុន្តែ លោក Tite មិនបានធ្វើឲ្យខ្លួនឯកបែកអារម្មណ៍ នៅមុនពេលការធ្វើដំណើរទៅជួបក្រុមខ្លាំង អាហ្សង់ទីន នៅទីក្រុង San Juan នៅសប្តាហ៍ក្រោយឡើយ។ លោក Tite បានឲ្យដឹងថា៖ «យើងមានការប្រកួតដ៏សំខាន់ចំនួន២លើក ជាមួយនឹងក្រុមខ្លាំង២ហើយសម្រាប់ខ្ញុំ ការប្រកួតនោះគឺជាការប្រកួតក្នុងកម្រិតដ៏ខ្ពស់បំផុត។

Soccer Football – World Cup – South American Qualifiers – Argentina v Uruguay – El Monumental, Buenos Aires, Argentina – October 10, 2021 Argentina’s Lionel Messi in action REUTERS/Agustin Marcarian
ការបង្ហាញពីទម្រង់លេងល្អ និងការទទួលបានលទ្ធផលល្អពេលប៉ះកូឡុំប៊ី នឹងផ្តល់ឲ្យយើងនូវការត្រៀមខ្លួនយ៉ាងល្អ ដើម្បីទៅជួបប្រេស៊ីល។ លោក Tite បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយ តារយៈការកោះហៅ Philippe Coutinho របស់ក្លិប Barcelona ឲ្យចូលរួមជាមួយនឹងក្រុមរបស់លោក ក្រោយពីការអវត្តមានច្រើនជាង១ឆ្នាំ ដោយសារតែរបួសជង្គង់ ដែលតម្រូវឲ្យរូបគេវះកាត់៣លើក៕
ប្រភពព័ត៌មាន៖ Channel News Asia

