បរទេស៖ ក្រុមបិសាចក្រហម Man Utd មានទំនុកចិត្តក្នុងការនាំយកគ្រូបង្វឹក កំពូងដឹកនាំ Leicester City លោក Brendan Rodgers មករួមក្រុមពួកគេនាពេលខាងមុខនេះ ។បច្ចុប្បន្នលោក Ole Gunnar Solskjaer នៅតែបន្តដឹកនាំក្លឹបទោះបីបរាជ័យកាលពីសប្តាហ៏ទី១១ជាមួយក្រុម Manchester City ខណៈដែលគ្រូ​បង្វឹក​សញ្ជាតិន័រវេរូបននេះនៅបន្តដឹកនាំក្រុមសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍​ក្រោយ​ជា​មួយនឹងក្រុម Watford បន្តទៀត។

EPL: Brendan Rodgers 'agrees' to replace Solskjaer as Man Utd manager -  Daily Post Nigeria

ប្រភពពីគេហទំព័រDaily Star បានចុះផ្សាយថាៈកាលពីពេលថ្មីៗនេះថាបុរសសញ្ជាតិ​អៀឡង់ខាង​ជើង​វ័យ៤៨ឆ្នាំរូបនេះ  បានយល់ព្រមដោយផ្ទាល់មាត់ រួចហើយដើម្បីត្រៀមចុះហត្ថលេខា​មកដឹកនាំ Man United ។ ប្រភពខាងលើបន្តថាម្ចាស់ជើងឯកអង់គ្លេស២០សម័យបានព្យាយាមបញ្ចុះបញ្ចូល លោក Roger ដែល ធ្លាប់មានបទពិសោធន៏ដឹកនាំក្រុមជាច្រើនមានដូចជា Watford, Reading, Swansea City, Liverpool និង Celtic ព្រមទាំង Leicester  ពិតជាពិបាកនិងប្រកែកនៅឪកាសដែល​ឈានចូលមកដល់នាពេលនេះណាស់។

Former Celtic manager Brendan Rodgers linked with massive job

Rodgers បានឈ្នះការប្រកួត ៦៥លើក ស្មើ ២៧ដង និងចាញ់ ៣៧ ប្រកួតបន្ទាប់ពីដឹកនាំបាន១២៩លើក និង​មានស្នាដៃល្អកាលពីរដូវកាលមុន ក្រោយជួយអោយក្រុមកញ្ជ្រោងខៀវឈ្នះពានរង្វាន់ដ៏ចំណាស់របស់​អង់គ្លេស FA Cup ​មុនពេលជួយពួកគេលើកពានបើករដូវកាលCommunity Shield នៅដើមរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole