បរទេស៖ អ៊ីតាលីបានឈ្នះជើងឯកទ្វីបអឺរ៉ុប Euro ២០២០ ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តបន្ទាប់ពី ផ្តួលអង់គ្លេសដោយបាល់កាត់សេចក្តី១១ម៉ែត្រ ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់មកទៀត ក្រុមអសូរីនៅមិនទាន់ប្រាកដ ថាពួកគេបានកក់កៅអីឆ្លងផុតវគ្គ ជម្រុះ World Cup នៅទ្វីបអឺរ៉ុបនៅឡើយទេ។
Roberto Mancini បានសម្តែងការសោកស្ដាយចំពោះការខកខានរបស់អ៊ីតាលីក្នុងការទទួលសិទ្ធិដោយស្វ័យ ប្រវត្តិសម្រាប់ចូលរួមព្រឹត្តការណ៏បាល់ទាត់ដែលប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ខណៈអតីតគ្រូបង្វឹក Man.City និង Inter Milan បានព្រមាននិងដាស់ដាស់តឿនកូនក្រុមថាគួរតែបំភ្លេចពីភាពជោគជ័យនៅEuro២០២០ ហើយនិងផ្តោតការ ហ្វឹកហាត់ត្រៀមប្រកួតវគ្គ Play-Off ជាបន្តទៀត។គួរបញ្ជាក់ថាម្ចាស់ជើងឯកWorld Cup ៤ដង បានខកខានការចូលរួមការប្រកួត World Cup ២០១៨ក្នុងនាមប្រទេសរុស្សីជាម្ចាស់ផ្ទះ។
ទោះយ៉ាងណាអ៊ីតាលីបានស្តារមុខមាត់ឡើងវិញក្រោយឈ្នះម្ចាស់ផ្ទះ អង់គ្លេសនៅ Euro ២០២០និងជាពានទ្វីបអឺរ៉ុបលើកដំបូងរបស់ពួកគេ ក្រោយខកខានចាប់តាំងពីឆ្នាំ ១៩៦៨មក។ ទោះយ៉ាងណាអ៊ីតាលីដែលមានប្រវត្តិមិនដែលចាញ់ ៣៧ ប្រកួតជាប់កំណត់ត្រាពិភពលោកប៉ុន្តែត្រូវអេស្ប៉ាញបញ្ចប់កំនត់ត្រានេះនៅក្នុងការប្រកួត Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងខែតុលា ។
អ៊ីតាលីបានបញ្ចប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីស្វីសក្នុងពូល C ខណៈព័រទុយហ្គាល់ជាប់លេខ២បន្ទាប់ពី ស៊ែប៊ីក្នុងពូល A។ មានន័យថារវាងក្រុមទំាងពីរគឺមាន១ដែលមិនមានវត្តមានសម្រាប់ការប្រកួតនៅWorld Cup ២០២២នាប្រទេស កាតា ។មានន័យថាអ៊ីតាលីត្រូវជួប North Macedonia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវគ្គ Play-off នៅចុងខែមីនា ៕
ប្រភពព័ត៍មាន៖ Besoccer