បរទេស៖ អ្នកចាត់ការទូទៅលោក Steven Gerrard បានធ្វើតេស្តវិជ្ជមានមេរោគកូវីត-១៩ ខណៈនៅដើមសប្តាហ៍នេះ វីរបុរសក្លឹបហង្សក្រហមLiverpool បានផ្តល់យោបល់ថាក្រុមដែលមាន មូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេស កំពុងបន្តទប់ទល់នឹងការផ្ទុះ រីករាដាលនៃមេរោគរលាកផ្លូវដង្ហើមនេះហើយ រូបលោកអាចតម្រូវដាក់កីឡាករយុវជនដើម្បីចូលលេងពេលជួបក្រុម ភ្ញៀវ Chelsea នៅរាត្រីថ្ងៃអាទិត្យសម្រាប់ការប្រកួតក្របខណ្ឌ Premier League ។

តិចជាង ២៤ ម៉ោងមុនការប្រកួតថ្ងៃ Boxing Day នៅទឹកដី Villa Park ក្រុមនៅ Premier League បានបញ្ជាក់ថាអតីតខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិអង់គ្លេសរូបនេះមិនអាចបំពេញកាតព្វកិច្ចបញ្ជាកូនក្រុម នៅលើទីលានប្រកួតបាននោះទេ៕ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថាៈ Steven Gerrard នឹងមិនមានវត្តមានសម្រាប់ការប្រកួត Premier League ពេលជួបChelsea និង Leeds United ខណៈដែលរូបលោកត្រូវបានដាក់អោយធព្យាបាលដាច់ ដោយឡែកក្រោយធ្វើតេស្តវិជ្ជមានCovid-១៩។

ជាមួយគ្នានេះការប្រកួតដែលគ្រោងនិងធ្វើឡើងនៅវេលាម៉ោង១២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃច័ន្ទស្អែកនេះនៅមិនទាន់មានអ្វីដែលជាចំនុចត្រូវប្រកាសថាលើកពេល ខណៈជំនួបរបស់Aston Villa ជាមួយLeeds United គឺមិនទំនងជាអាចដំណើរការទៅបានដូចការគ្រោងទុកខណៈទីលានហ្វឹកហាត់របស់ក្លឹបLeeds Utd ត្រូវបានបិទទ្វារដោយសារតែការផ្ទុះឡើងនៃមេរោគកូវីត-១៩ក្នុងចំណោមកីឡាករផងដែរ ។ការប្រកួតបន្ទាប់របស់Aston Villa គឺនៅឯទឹកដី Brentford តាមកាលវិភាគគឺនៅថ្ងៃទី ២ ខែមករា ខណៈ Gerrard និងមានឪកាសបង្ហាញខ្លួនដឹកនាំក្រុមប្រសិនរូបលោកឆ្លងកាត់ការធ្វើតេស្ត៏អវិជ្ជមានពីរដង មុនការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍៕
ប្រភពព័ត៍មាន៖ Sportsmole
