បរទេស៖ ទីបំផុត ក្លិប Barcelona បានប្រកាសពីការចុះហត្ថលេខាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កាលពីថ្ងៃពុធ ក្រោយពីបានផ្តល់ឲ្យតារាឆ្នើមវ័យ៣២ឆ្នាំរូបនេះ នូវកិច្ចសន្យាមួយរហូតដល់ឆ្នាំ២០២៥ ប៉ុន្តែ ក្នុងលក្ខខណ្ឌមួយ បន្ទាប់ពីរយៈពេល១៨។
Aubameyang បានចូលរួមជាមួយនឹងក្លិប Barcelona ដោយគ្មានតម្លៃខ្លួន នៅក្នុងការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អំឡុងពេលនៃការបើកទីផ្សារដោះដូរកីឡាករ ក្រោយពីក្លិប Arsenal បានរំលាយកិច្ចសន្យារបស់ប្រធានក្រុមរូបនេះ។ លក្ខខណ្ឌរំលាយកិច្ចសន្យាមួយ នឹងត្រូវមានសុពលភាព នៅខែមិថុនា ឆ្នាំ២០២៣ ដែលនៅពេលនោះកិច្ចសន្យានៅក្លិប Arsenal របស់គេ បានផុតកំណត់។ Aubameyang ក៏ត្រូវរងនូវការកាត់ប្រាក់ខែផងដែរ ដើម្បីបំពេញការផ្ទេរនេះ បើទោះបីរូបគេអាចនឹងទទួលបានលក្ខខណ្ឌល្អប្រសើរ បន្ទាប់ពីរដូវកាលនេះក៏ដោយ ដែលនៅពេលនោះ ចំនួនកំណត់ណៃប្រាក់បៀវត្សរ៍របស់ Barcelona នឹងត្រូវកើនឡើង។
ក្លិប Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កីឡាកររូបនេះ នឹងចុះហត្ថលេខាលើកុងត្រាមួយរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសក្នុងការយល់ព្រមចាកចេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ហយលក្ខខណ្ឌរំលាយកិច្ចសន្យារបស់គេ គឺមានចំនួន១០០លានអឺរ៉ូ»៕
ប្រភពព័ត៌មាន៖ Channel News Asia