បរទេស៖ ក្លិប Chelsea កំពុងតែធ្វើដំណើរកាន់តែឆ្ពោះទៅកាន់ការនាំយកកីឡាករចំណូលថ្មីដំបូងគេ ក្នុងយុគសម័យកាលរបស់លោក Todd Boehly នាកីឡដ្ឋាន Stamford Bridge ក្រោយពីបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែបម្រើស្លាប Raheem Sterling របស់ក្លិប Manchester City។
បណ្តាញសារព័ត៌មាន Sky Sports បានចេញផ្សាយថា ការផ្ទេររបស់ Sterling ទៅកាន់ទីក្រុងឡុងដ៍ «ជិតបំពេញជាផ្លូវការ» បើទោះបីតម្លៃខ្លួនរបស់កីឡាកររូបនេះ មិនទាន់ត្រូវបានឈានដល់រវាងក្លិបទាំង២ក៏ដោយ។ Sterling វ័យ២៧ឆ្នាំ កំពុងតែស្ថិតនៅឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ នាកីឡដ្ឋាន Etihad ប៉ុន្តែ Man City ត្រូវបានគេរំពឹងទុកថាចង់បានតម្លៃខ្លួនចំនួន៤៥លានលាន (ស្មើនឹង៥៤លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន៤លើក រួមទាំងពានធំៗជាច្រើនទៀត បើគិតចាប់តាំងពីចូលរួមជាមួយនឹងក្លិប Man City ពីក្លិប Liverpool កាលពីឆ្នាំ២០១៥។
ក្នុងនាមជាកីឡាករដ៏សំខាន់ក្នុងរយៈពេល៤ ទៅ៥ឆ្នាំដំបូង របស់លោក Pep Guardiola នៅក្លិប Man City ខ្សែប្រយុទ្ធ Sterling បានស៊ុតបាល់បញ្ចូលទី១៣១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣៧លើកសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia


