ប្រណាំង​រថយន្ត៖ ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1 ពិភពលោក 2018 នឹង​ចាប់ផ្ដើម​ទីលាន​ដំបូង​សប្ដាហ៍​នេះ​ហើយ ខណៈ​ដែល​ក្រុម​ប្រណាំង​ទាំងអស់​បាន​មក​ដល់​ទឹកដី​អូស្ត្រាលី​ហើយ ​នៅ​ទីលាន​ប្រណាំង Albert Park​។

​ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ចង់​អោយ​ការប្រកួត​នៅ​អូស្ត្រាលី​ធ្វើ​នៅ​ពេល​យប់ ដើម្បី​ងាយស្រួល​ប្រជាជន​នៅ​តំបន់អឺរ៉ុប​បាន​ទស្សនា​នោះ នាយក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍ Australian Grand Prix លោក Andrew Westacott បាន​និយាយថា ពេលវេលា​ដែល​ផ្លាស់ប្ដូរ​គឺ​ចេញ​ប្រណាំង​យឺត​ជាង 10នាទី​ប៉ុណ្ណោះដែល​ចំណុច​នេះ ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់ក្រុមបច្ចេកទេស​ផ្សព្វផ្សាយ ហើយ​ការ​ពន្យារពេល​ចេញដំណើរ 10នាទី​នេះ​នឹង​ធ្វើឡើង​គ្រប់​ទីលាន​ទាំងអស់​រដូវ​កាល​នេះ​។ ​

ថ្ងៃ​ព្រហស្បតិ៍​កីឡាករ​ទាំងអស់​នឹង​ចាប់ផ្ដើម​ប្រណាំង​សាកល្បង ខណៈ​ថ្ងៃ​សៅរ៍​ប្រណាំង​យក​ទី​ចេញ​ដំណើរ​។ ​កីឡាករ​របស់​ក្រុម​ប្រណាំង Mercedes, Lewis Hamilton នឹង​ចាប់ផ្ដើម​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ហើយ​៕
Text By: Bayon