បេសស្បល៖ កីឡាករដែលជា Super Star មួយក្នុងកីឡា Baseball Robinson Cano ត្រូវបានរងការពិន័យ ៨០ប្រកួត ក្រោយពីធ្វើតេស្តឃើញមានសារធាតុហាមឃាត់ Furosemide។ បើតាមសេចក្ដីរាយការណ៍របស់ក្រុម Robinson Cano បានក្លាយជាកីឡាករ Baseball ដែលមានតំលៃខ្លួនថ្លៃជាងគេលំដាប់ទី២ របស់ក្លឹប Seattle Mariners ដែលទទួលយកការផាកពិន័យនេះ។
Robinson ដែលមានវ័យ ៣៥ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្លឹបរយៈពេល ១០ឆ្នាំលើតំលៃខ្លួន ២៤០លានដុល្លារអាមេរិកបាននិយាយថា គេបានជក់គ្រឿងញៀនប្រភេទ Furosemide នៅពេលដែលបានទៅលេងស្រុកកំណើត ជួបជុំបងប្អូននៅសាធារណៈដូមីនីកង់ ហើយគេបានសារភាពថានេះជាកំហុស។ គួររំលឹកថា Cano ជាម្ចាស់ជ័យលាភី MLB All-Star ដោយធ្វើបានក្នុងអាជីព ៣០៥ home runs នឹងវាយចំបាល់បានជាង ២,៤០០លើក។ ដោយឡែក Robinson Cano ធ្លាប់ឈ្នះជើងឯក Baseball World Series ជាមួយក្រុម New York Yankees កាលឆ្នាំ២០០៩៕
Via: BTV
កីឡាករ Baseball, Robinson Cano ដែលមានតំលៃខ្លួន ២៤០លានដុល្លារត្រូវពិន័យ ៨០ប្រកួត
អត្ថបទទាក់ទង