កីឡាករវាយហ្គោល Kevin Na ឈីបមួយលើកប្រមាណ ៩០ហ្វីតបញ្ចូលឡូបានយ៉ាងល្អនៅឡូទី១៨ ដើម្បីបញ្ចប់នូវលទ្ធផល 8 under par 62 នាំមុខរួមក្នុងការប្រកួតពានរង្វាន់ Fort Worth Invitational ។
ការប្រកួត Fort Worth Invitational មានទឹកប្រាក់រង្វាន់ ៧លាន ១សែនដុល្លារអាមេរិកស្ថិតក្នុងក្របខណ្ឌ PGA Tour ដែលរៀបចំធ្វើឡើងនៅ Colonial Country Club កីឡាករ Charley Hoffman ជាអ្នកធ្វើបានល្អលំដាប់ទី២ ជាមួយនឹង 7 under par 63 នាំមុខ 1 stroke ទៅលើកីឡាករ ៤រូបផ្សេងទៀតដូចជា Grillo សញ្ជាតិអាហ្សង់ទិន, កីឡាករ Billy Hossler, កីឡាករ Putnam និងកីឡាករវេណេហ្ស៊ូអេឡា Jhonattan Vegas លេខ៦៤ ធ្វើបាន 6 under par 64 ដូចៗគ្នា។ ដោយឡែកឯកីឡាករម្ចាស់ការពារតំណែងជើងឯក Kevin Kisner លេខ២៧ ពិភពលោកវិញ ធ្វើមិនបានល្អឡើយដោយឈរនៅលេខ៨៨ រួមមានត្រឹមតែ 2 level par 72 ប៉ុណ្ណោះ៕
កីឡាករវាយហ្គោល Kevin Na វាយបាន 8 under par 62 ដើម្បីនាំមុខគេក្នុងការប្រកួត Fort Worth Invitational
អត្ថបទទាក់ទង