តារាង​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា​​ នាយ​ពែកមី​ ម្សិលមិញ​នេះ​បាន​​ចូលរួម​ទស្សនា​ផ្ទាល់​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រុម​មីយ៉ាន់មា​ដែល​ជា​ការ ប្រកួត​មិត្តភាព​។ ​លោក​ពិតជា​​សោក​ស្ដាយ​​ជា​ខ្លាំង​ដែល​កម្ពុជា​បរាជ័យ​ ជា​ពិសេស​ពីរ​លើក​ច្បាស់​ៗ​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា។
ចាន់​ វឌ្ឍនាកា
លោក​ ចែម​ ចាន់ដារ៉ា​ ហៅ​នាយ​ពែកមី​ ​លើក​ឡើង​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​នេះ​ លោក​ពិតជា​​​សោកស្ដាយ​ជា​ខ្លាំង​ដែល​ចាញ់​ក្រុម​ភ្ញៀវ​មីយ៉ាន់ម៉ា​ ប៉ុន្តែ​កីឡាករ​ទាំង​អស់​ពិត​ជា​ខំប្រឹង​ហើយ​ អាច​ថា​មក​ពី​ស៊យ​ ឬ​គ្មាន​សំណាង​ក៏​ថា​បាន​ដែរ​ ​ពី​ព្រោះ​មាន​ឱកាស​ស៊ុត​ច្រើន ប៉ុន្តែ​​មិន​ចូលទី​គេ។​
ចាន់​ វឌ្ឍនាកា
អ្នក​កំប្លែង​បានវោហារ​រូប​នេះ​បន្ត​ថា​ អ្វី​ដែល​ស្ដាយ​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ពីរ​លើក​​ដាច់​មាត់​​ដែល​​ ចាន់​ វឌ្ឍនាកា​ ​ទទួល​បាន​នៅ​នាទី៧៧​ និង​នាទី​៨០​នោះ​តែ​ម្ដង។ បើ​ស៊ុត​ចូល​សំណាញ់​ទី​ក្រុម​មីយ៉ាន់ម៉ា ប្រហែល​កម្ពុជា​ឈ្នះ​ហើយ​ ព្រោះ​ចុង​ម៉ោងទៅហើយ។​ លោក​ក៏​មិន​ដឹង​ថា ​​​ស្ថានភាព​ពេល​នោះ​គ្មាន​មុំ​ទាត់​ ឬ​ «វឌ្ឍនាកា»​ ព្យាយាម​ទាត់​ឲ្យ​ផុត​ដៃ​អ្នក​ចាំ​ទី​ ទើប​បែរ​ជា​ខុស​គោលដៅ​ទៅ​វិញ។​ យ៉ាង​ណា ​អ្នក​កំប្លែង​ខាង​លើ​នៅ​តែ​សង្កត់​ធ្ងន់​ថា ​ថ្ងៃ​នេះ​កម្ពុជា​លេង​បាន​ល្អ​មាន​ឱកាស​ច្រើន​តែ​ស៊យ​ស៊ុត​អត់​ចូល។​
ចាន់​ វឌ្ឍនាកា
ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​ម្សិលមិញ​​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​​ ក្រុម​គោព្រៃ​កម្ពុជា​ បរាជ័យ​ក្រោម​ថ្វី​ជើង​ភ្ញៀវ​ មីយ៉ាន់ម៉ា​ ដោយ​លទ្ធផល​ ២-១​ ហើយ​ថ្ងៃទី១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ខាង​មុន​នេះ​ក្រុម​កម្ពុជា​​ទទួល​ក្រុម​ខ្លាំង​ ហ្សកដានី​ បន្តទៀត៕​
Via: Sabay