(ភ្នំពេញ)៖ លោក Jamal Abu Abed គ្រូបង្វឹកក្រុមជម្រើសជាតិហ្សកដានី បានលើកឡើងថា ជំនួបជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាស្អែកនេះ គឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីស្វែងរកកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup 2019 ដោយហេតុនេះ លោកបានប្ដេជ្ញានឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីយក ៣ពិន្ទុបន្ថែម ដោយមិនខ្វល់ពីជ័យជម្នះកាលពីជួបគ្នាជើងទី១ ដែលឈ្នះក្នុងដី ៧-០ ឡើយ។
Cambodia vs ដកហ្សានី
គ្រូបង្វឹកសញ្ជាតិហ្សកដានីផ្ទាល់រូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីព្រឹកមិញថា «យើងមិនគិតទេ ការប្រកួតកន្លងមក គឺយើងបំភ្លេចការប្រកួតកន្លងមក តែអ្វីដែលសំខាន់ គឺការរៀបចំ និងគិតពីការប្រកួតនេះវិញ (ប្រកួតស្អែក)។ ទោះបីយ៉ាងណាយើងមិនអាចមើលស្រួលក្រុមកម្ពុជាបានទេ គឺយើងគោរពកម្ពុជា ដោយសារកម្ពុជាមានកីឡាករល្អៗច្រើន ហើយពួកគាត់ក៏មានឱកាសឈានឆ្ពោះទៅវគ្គបន្ដដែរ។ ដូច្នេះយើងត្រូវរៀបចំក្រុមឲ្យបានល្អ លេងឲ្យអស់ពីសមត្ថភាព ១០០% ដើម្បីស្វែងរក ៣ពិន្ទុបន្ថែម»៕
កម្ពូជា ប៉ះ កដហ្សានី
សូមបញ្ជាក់ថា នាវេលាម៉ោង ៦៖៣០នាទីថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិហ្សកដានី នាជំនួបជើងទី២ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC ខណៈកាលពីជើងទី១ កម្ពុជា ចាញ់ហ្សកដានី ក្រៅដី ៧-០ តែពេលនោះកម្ពុជា គឺដឹកនាំដោយគ្រូបង្វឹកប្រេស៊ីលលោក Leonardo Vitorino ហើយស្អែកនេះ អ្នកដឹកនាំក្រុមគោព្រៃកម្ពុជាសងសឹកហ្សកដានី គឺលោក ប្រាក់ សុវណ្ណារ៉ា ។ ដូច្នេះចាំមើលតើកម្ពុជា អាចសងសឹកហ្សកដានីបាន ឬក៏មិនបាន?
Via: khmertalking