ក្រុមភ្ញៀវបិសាចក្រហម Man.United នៅសប្តាហ៏ទី15 នៃការប្រកួតនៅក្របខណ្ឌកំពូល Premier League កាលពីថ្ងៃសៅរ៏ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho បានផ្តួលក្រុមម្ចាស់ផ្ទះគឺកាំភ្លើងធំ Arsenal ដោយលទ្ធផល 3:1 ស្របពេលដែលក្រុមម្ចាស់ផ្ទះបានបង្ហាញពីភាពខ្សោយនៅតំបន់ខ្សែការពារ។

3គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ ខ្សែការពារស្តាំ Antonio Valencia នៅនាទីទី 4 និងខ្សែបម្រើវ័យក្មេង Jesse Lingard រកបានដល់ទៅពីរគ្រាប់នៅនាទីទី 11 និង 63 ប៉ុន្តែខ្សែប្រយុទ្ធ Lacazette របស់ Arsenal បានរកគ្រាប់បាល់តាមពីក្រោយ 1:3 នៅនាទីទី49 ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។

ទោះបីជាក្រុមនៅនៅសល់អ្នកលេងតែ 10នាក់បន្ទាប់ពីកីឡាករខ្សែបម្រើតម្លៃខ្លួន ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប Paul Pogba បានបង្កកំហុសលើខ្សែការពារស្តាំ Hector Bellerin នៅនាទីទី74 ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត ក្រុម Man.United បានបន្តលទ្ធផលរហូតចប់ការប្រកួត។

រីឯការប្រកួតក្រុមភ្ញៀវសារិកាព្រៃ Newcastle United បានរកគ្រាប់បាល់បើកឆាកនាំ មុខមុននៅនាទីទី12 ដោយកីឡាករ Gayle។ ប៉ុន្តែការវាយបកវិញភ្លាមៗរបស់ក្រុមការពារតំណែងជើងឯក Chelsea រកបានដោយខ្សែបម្រើ-ប្រយុទ្ធ Eden Hazard របស់ក្រុមម្ចាស់ផ្ទះ Chelsea រកបាន 2គ្រាប់នៅនាទីទី21 និង 74 (ដោយបាល់ពិន័យ11ម៉ែត្រ) ក្នុងចំនោមគ្រាប់ជ័យជំនះលើក្រុមភ្ញៀវ Newcastle United ដោយលទ្ធផល 3:1 ស្របពេលមិត្តរួមក្រុមខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់ទី3 នៅនាទីទី33 បន្ទាប់ពីការបញ្ជូនបាល់ របស់ខ្សែបម្រើស្លាប Victor Moses ។
បច្ចុប្បន្នក្រុម Chelsea មានចំណាត់ថ្នាក់លេខ 3 តាមពីក្រោយក្រុម Man.United 3ពិន្ទុ និងក្រុមកំពូលតារាង Man.City ចំនួន 8ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Chelsea និង Newcastel United ៖

លទ្ធផលការប្រកួតគូផ្សេងទៀត

1.Brighton 1:5 Liverpool

2.Everton 2:0 Huddersfield

3.Leicester City 1:0 Burnley

4.Stoke City 2:1 Swansea City

5.Watford 1:1 Tottenham

6.WestBrom 0:0 Crystal Palace

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC