ជាថ្មីម្តងទៀតក្រុម Paris Saint-Germain បានបដិសេធសំណើរ Barcelona សម្រាប់ការនាំយកអតីតខ្សែប្រយុទ្ធ Neymar មកកាន់ទឹកដី Camp Nou មុនរដូវកាល La Liga ២០១៩-២0២០ ចាប់ផ្តើម។ ក្លឹបមានមូលដ្ឋាននៅតំបន់ Catalans បានសម្តែងអារម្មណ៏មិនសប្បាយចិត្តចំពោះការបដិសេធចុងក្រោយនេះ ហើយអ្វីដែលជារឿងសុទិដ្ឋិនិយម និងលទ្ធភាពនៃការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ប្រេស៊ីលរូបនេះកំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។

ប្រភព RMC បានចុះផ្សាយថា Barcelona បានដេញថ្លៃទឹកប្រាក់ចំនួន ១៥០លានអឺរ៉ូបូកថែម Ousmane Dembele និង Ivan Rakitic ដើម្បីអោយម្ចាស់ជើងឯកបារាំង PSG ពិចារណា ប៉ុន្តែត្រូវបានច្រានចោល។ ប្រភពដដែលបន្តថា PSG នៅតែទាមទារតម្លៃខ្លួនប្រមាណ ២២០លានអឺរ៉ូដែលជាចំនួនទឹកប្រាក់ពួកគេបានចំណាយនាំយក Neymar ពីកីឡាដ្ឋាន Camp Nou កាលពី ២ឆ្នាំមុន។ទោះយ៉ាងណាទីផ្សារដោះដូរកីឡាករនៅ La Liga នៅតែបើកទ្វាររហូតដល់ថ្ងៃច័ន្ទដើម្បីផ្តល់ឪកាសដល់ក្លឹបណាដែលចង់បានរូបគេមករួមក្រុម។

ប្រភព៖ Marca

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង