ជារី ចន្ថាប៊ីន បាន​បង្ហាញ​អារម្មណ៍រីករាយ​ និង មាន​មោទ​នភាពយ៉ាងខ្លាំងដែល​បាន​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លិប​ Terengganu FC នៃ​លីគ​កំពូល​ម៉ាឡេស៊ី ចំនួនមួយរដូវកាល។

ឆ្លើយតប​ទៅនឹង​សំណួរពី​កីឡាដេលី ថាតើយល់​យ៉ាង​ណា​ដែល​បាន​ក្លាយជា​កីឡាករ​កម្ពុជា​​ដំបូង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ខ្សែ​បម្រើ​កូន​ខ្មែរបារាំងរូបនេះ​អះ​អាងថា មិន​មាន​ពាក្យ​អ្វីរៀបរាប់ច្រើនទេ តែអ្វីសំខាន់នោះ គឺ​គេនឹងប្ដេជ្ញាចិត្ត​ប្រឹងប្រែងដើម្បី​មាន​ទីតាំង​ដ៏​សម​ស្របមួយ​ជួយ​ទ្រនំថ្មីនេះ​ និង អរគុណដល់​មាតុភូមិ​កម្ពុជា ព្រមទាំងមិត្តភក្ដិ និង ក្រុម​​គ្រួសារ​ដែល​តែងតែ​ជួយគាំទ្ររូបគេរហូត​មក​។

គួររំឭកថា ជារី ចន្ថាប៊ីន បាន​ចំណាយពេល​លេងឲ្យអគ្គិសនី​កម្ពុជា នៅជើងទី២ នៃ​លីគ​កំពូល​​កម្ពុជារដូវកាល​២០១៧ កន្លងទៅ ក្នុង​កិច្ចសន្យាខ្ចី​ពី​ក្លិប​ Krabi FC របស់​ថៃ​។ រដូវកាល​ថ្មីនៃ​ក្របខណ្ឌ Malaysian Super League 2018 នឹងចាប់ផ្ដើម​នៅ​អំឡុង ខែកុម្ភៈ ខាងមុខ៕
Via: keiladaily