ក្រុម​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​មេដាយ​មាស​២​គ្រឿង​ និង​ប្រាក់​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ World Taekwando Championship of the Ambassador’s Cup ឆ្នាំ​២០១៧។

តាម​ការ​ឲ្យ​ដឹង​ពីអតីត​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ឈឿង ពុទ្ធារីម ដែល​ជា​គ្រូ​ជំនួយ​ថា កីឡាករ​កម្ពុជា​ ផល សុវណ្ណាត ​ឈ្នះ​មេដាយ​មាស១​ កីឡាការិនី ស៊ឹម រចនា ឈ្នះ​មេដាយ​មាស​១​ និង​កីឡាករ ទួន ណាវុធ​ ​ឈ្នះ​មេដាយ​ប្រាក់។ ការ​ប្រកួត​នេះ​ធ្វើ​នៅ​ប្រទេស​​​កូរ៉េ​ខាង​ត្នូង​​ដែល​មាន​២៥​ប្រទេស​ចូល​រួម​ប្រកួត៕


Via: Sabay