ក្រុមបឹងកេតបរាជ័យធ្ងន់មែនទែនកាលពីយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុម Sanna Khánh Hòa BVN FC ដោយលទ្ធផល ៥-១ ក្នុងជើងទី២ដែលគិតទាំងពីរជើងចាញ់ ៩-៥ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Toyota Mekong Club Championship។
ការចាញ់ក្នុងដីខ្លួនឯងនេះដែរ គេមើលឃើញថាទម្រង់លេងរបស់លោក ហៅ សុជាតិ មានការប្រែប្រួលខ្លះ ពោលគឺប្ដូរកីឡាករតំបន់ខាងលើ ដោយដាក់ជំនួសវិញ ចាន់ វឌ្ឍនាកា ដែលទើបតែមកពីប្រទេសជប៉ុន។ ដំបូងឡើយ គ្រូបង្វឹករូបនេះបង្ហើបថាអាចត្រឹមដាក់លេងចុងតង់ ឬពាក់កណ្ដាលតង់អីប៉ុណ្ណោះ ប៉ុន្តែចុងក្រោយបែរជាដាក់ឱ្យចូលលេងជម្រើស១១នាក់ដំបូងតែម្ដងនៅយប់មិញនេះ។
ការដាក់ខ្សែប្រយុទ្ធកំពូលរបស់កម្ពុជានេះដែរ ត្រូវបានលោក ហៅ សុជាតិ ពន្យល់ថាមកពីក្រុមត្រូវការលេងទម្រង់ការពារ វាយបក ដូច្នេះហើយត្រូវការខ្សែប្រយុទ្ធល្បឿនលឿន ដើម្បីស្វែងរកគ្រាប់បាល់។ តែចុងក្រោយអ្វីគ្រប់យ៉ាងមិនដូចការគិតឡើយ ពោលគឺខ្សែការពាររបស់ក្រុម Sanna Khánh ហាក់ដូចជាដឹងពីក្បួនលេងរបស់ វឌ្ឍនាកា ច្បាស់ បិទជិតល្អ មិនឱ្យធ្វើអ្វីបានឡើយ៕

Via: Sabay
មូលហេតុបឹងកេត ហ៊ានដាក់ ចាន់ វឌ្ឍនាកា លេង១១នាក់ដំបូងយប់មិញ
អត្ថបទទាក់ទង