ក្រុមបិសាចក្រហម Manchester United ត្រៀមបន្តកិច្ចសន្យាថ្មីដល់អ្នកចាត់ការទូទៅឆ្នើម លោក Jose Mourinho អោយបានមុនដំណាច់រដូវកាល 2017-2018។

អ្នកចាត់ការសញ្ជតិព័រទុយហ្គាល់ត្រូវបានក្រុមយកចិត្តទុកដាក់ត្រៀមបន្តសុពលភាពបន្តទៀត បន្ទាប់ពីបានចូលមកដឹកនាំក្រុមត្រឹមមួយរដូវកាលដំបូង(2016-2017)បានជួយក្រុមលើកពាន EFL Cup និង Europa League រដូវកាលមុន។ ក្រុមដែលមានមូលដ្ឋាននៅ Old Trafford ចង់បញ្ចប់ពាក្យចចាមអារ៉ាមបន្ទាប់ពីមានដំណឹងថា អតីតអ្នកចាត់ការ Chelsea, Inter Milan និង Real Madrid មានចំណាប់អារម្មណ៍ពីក្រុម Paris Saint Germain ដើម្បីទៅដឹកនាំក្រុម។

បច្ចុប្បន្នលោក Mourinho នៅសល់កុងត្រា 18ខែទៀត ស្របពេលក្រុមជើងឯក 13សម័យមួយនេះចង់បន្តកិច្ចសន្យារហូតដល់ឆ្នាំ2020៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Dailymail