អ្នកវិភាគប្រចាំ Fox Sports លោក John Duerden បានសរសេរថា ហេតុអ្វី ចាន់ វឌ្ឍនាកា ជ្រើសរើសត្រូវដោយ ផ្លាស់មកកាន់ Pahang ក្នុងក្របខ័ណ្ឌលីគ កំពូល ម៉ាឡេស៊ី ឬ Malaysia Super League។

Pahang កំពុងស្ថិតក្នុងរ៉ាដា នៃសារព័ត៌មាននានា ដែលចុះផ្សាយអំពីការនាំយកចាន់ វឌ្ឍនាកា ស្របពេលក្លិប បដិសេធចូលរួម 2018 AFC Cup បន្ទាប់ពី Kedah មិនអនុញ្ញាតឲ្យចូលរួមក្នុងពាននេះ។ ហើយ Pahang មិនចូលរួមដោយផ្អែកលើហេតុផលថា ត្រូវពង្រឹងក្រុម និង ដោះស្រាយបញ្ហាប្រឈមសិន។

ស្ថិតក្នុងសំណួរ តើកំពូលខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា អាចធ្វើបានល្អនៅ Pahang ឬយ៉ាងណា? អ្នកគាំទ្រម៉ាឡេស៊ី ច្បាស់ជាចង់ចាំមិនភ្លេចទេ ដែល វឌ្ឍនាកា រកបាន ២ គ្រាប់ទល់នឹងជម្រើសជាតិ ម៉ាឡេស៊ី កាល AFF Suzuki Cup 2016។ បើសិនគោព្រៃកម្ពុជា មិនខ្សោយផ្នែកការពារទេ ម៉្លេះសម ឈ្នះ ម៉ាឡេស៊ី និង មិនចាញ់ ៣-២ ទេ។

បទពិសោធន៍នៅលីគលំដាប់ទី៣ជប៉ុន កាលលេងឲ្យក្លិប Fujieda MYFC ចាន់វឌ្ឍនាកា អាចរៀនសូត្រ និង អាចលេងបានជម្រើសដំបូងបានទៀងទាត់នៅក្លិបលីគកំពូល ម៉ឡេស៊ី។

អតីតគ្រូបង្វឹក ជម្រើសជាតិលោក Leonardo Vitorino ក៏បានប្រាប់ FOX Sports Asia ដែរថា វឌ្ឍនាកា ល្អគ្រប់គ្រាន់ ដើម្បីលេងឲ្យក្លិបនៅ ម៉ាឡេស៊ី ឬ ថៃ។
ដោយ: sportrefresh