ថ្វី​បើ​កម្ពុជា​​មាន​កីឡា​ជា​ច្រើន​ប្រភេទ​ដែល​បង្ហាញ​ខ្លួន​​នៅ​លើ​ឆាក​អន្តរជាតិ​​​ ប៉ុន្តែ​​មាន​តែ​កីឡា​៥​ប្រភេទ​នេះ​ទេ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់​ប្រសើរ​សម្រាប់​ជាតិ​​​ក្នុង​ឆ្នាំ​២០១៧​នេះ​គឺ​ កីឡា​​ប៉េតង់​ កីឡា​តេក្វាន់ដូ​ ​កីឡា​កាយ​វប្បកម្ម​ កីឡា​វ៉ូវីណាម​ និង​កីឡា​ប្រដាល់។

១. កីឡា​កាយ​វប្បកម្ម​

ក្រុម​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​ឈ្នះ​​បាន​មេដាយ​ពិភព​លោក​៣​គ្រឿង​​គឺ​​មាស​១ ​ប្រាក់​១​ និង​សំរឹទ្ធ​​១​។
កីឡា​​ប៉េតង់​ កីឡា​តេក្វាន់ដូ​ ​កីឡា​កាយ​វប្បកម្ម​ កីឡា​វ៉ូវីណាម​ និង​កីឡា​ប្រដាល់
​ជើង​ឯក​កាយ​វប្បកម្ម​ពិភព​លោក​​នៅ​ម៉ុងហ្គោលី៖ មេដាយ​៣​គ្រឿង​គឺ​​កីឡាករ​ សំបូរ ណាន​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​ តឹក ប៊ុនរី ឈ្នះ​មេដាយ​ប្រាក់​១​ និង​កីឡាករ​ ណុំ សុបិន្ត​ឈ្នះ​មេដាយ​សំរឹទ្ធ​១​។
២. កីឡា​តេក្វាន់ដូ​​

ក្រុម​កីឡា​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បានមេ​ដាយ​ចំនួន​​៧​គ្រឿង គឺ​​មាស៣​ ប្រាក់១​ និង​សំរឹទ្ធ​៣។
កីឡា​តេក្វាន់ដូ​​
កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី៖ មេដាយ​៣​គ្រឿង​គឺ​កីឡា​ការិនី​ ស៊ន សៀវម៉ី ឈ្នះ​មេដាយ​មាស​១​ ​កីឡា​ការិនី​​ខ្មែរ-អាមេរិក ធិប កាសាន់ដ្រេនីកូល ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡាការិនី ស៊ឹម ​រចនា​ និង​កីឡាករ​ ទួន ណាវុធ​ ឈ្នះ​មេដាយ​សំរឹទ្ធ​១។​

ជើង​ឯក​អគ្គរដ្ឋ​ទូត​នៅ​កូរ៉េ៖ មេដាយ​​​៣​គ្រឿង​គឺ​ កីឡាករ​ ផល សុវណ្ណាត​ ឈ្នះ​មេដាយ​មាស​១​ កីឡា​ការិនី​ ស៊ឹម ​រចនា​ឈ្នះ​មេដាយ​មាស​១​ និង​កីឡាករ​ ទួន ណាវុធ​ឈ្នះ​ប្រាក់​១។

៣. កីឡា​ប៉េតង់

ក្រុម​កីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​​១៣​គ្រឿង​គឺ​មាស​​៦​ ប្រាក់​​២​ និង​សំរឹទ្ធ​៥​។
 កីឡា​ប៉េតង់
កីឡា​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​៖ មេដាយ​៤​គ្រឿង​​ដោយ​កីឡា​ការិនី​ កែ ឡេង​ និង​អ៊ុក​ ស្រីមុំ​ បាន​មាស​១​ កីឡា​ការិនី​ ដួង ឌីណា និង​កីឡាករ​ សៅ សុភារ៉ាន់​ បាន​មេដាយ​ប្រាក់​១​ កីឡាករ​ សុខ ចាន់មាន​បាន​មេដាយ​សំរឹទ្ធ​១​ កីឡាករ​ ហេង ថា​, ញ៉ែម បូរ៉ា​, ថោង ឈឿន និង យ៉ា ច័ន្ទដារ៉ារិទ្ធ​បាន​មេដាយ​សំរឹទ្ធ​១​ កីឡា​ការិនី អ៊ុន ស្រីយ៉ា​បាន​មេដាយ​សំរឹទ្ធ​១។

ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ចិន៖ មេដាយ​២​គ្រឿង​​ដោយ​​កីឡា​ការិនី កែ​ ឡេង​ បាន​មេដាយ​មាស​១​ និង​កីឡា​ការិនី​​ ស៊ឹម សុរ៉ាឃឹម​ បាន​មេដាយ​សំរឹទ្ធ​១​។

ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​បែលហ្សិក៖ មេដាយ​២​គ្រឿង​គឺ​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ឈ្នះ​មេដាយ​មាស​១​ ខណៈ​កីឡាករ ញ៉ែម បូរ៉ា និង ស៊ឹម សុរ៉ាឃីម​ ឈ្នះ​មេដាយ​ប្រាក់​១។
ប៉េតតង់
ជើង​ឯក​ប៉េតង់​ទ្វីប​អាស៊ី​នៅ​ថៃ៖ មេដាយ​៥​គ្រឿង​​គឺ​​​កីឡាករ​ សុខ ចាន់មាន, យ៉ា ច័ន្ទតារារិទ្ធ, យឹម សោភ័ណ្ឌ​ និង​ ថោង​ ឈឿន​ ឈ្នះ​មេដាយ​មាស​១​ ក្រុម​យុវជន​ ឃួន លីហរ, កុយ សុភក្ត្រា, សុខ ភក្តី និង​ ឃឹម វ៉ាឃីម​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​យុវជន​ ឃួន​ លីហ័រ​ឈ្នះ​មេដាយ​មាស​១​ កីឡាករ​ សុខ ចាន់មាន​ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡា​ការិនី អ៊ុន ស្រីយ៉ា​ឈ្នះ​មេដាយ​មាស​សំរឹទ្ធ​១។
៤. កីឡា​វ៉ូវីណាម

ក្រុម​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​​​ពិភព​លោក​ចំនួន​​២២​គ្រឿង​​គឺ​មាស​៤​ ប្រាក់​៩​ និង​សំរឹទ្ធ​៩​។
កីឡា​វ៉ូវីណាម
មេដាយ​ទាំង​២២​គ្រឿង​នេះ​ឈ្នះ​បាន​ពី​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។
៥. កីឡា​ប្រដាល់​​

ក្រុម​កីឡា​ប្រដាល់​គុន​ខ្មែរ​ឈ្នះ​បាន​មេដាយ​ចំនួន​៥​គ្រឿង​គឺ​មាស​១ ប្រាក់​១​ និង​សំរឹទ្ធ​៣។
កីឡា​ប្រដាល់​​
កីឡា​ស៊ីហ្គេម៖ មេដាយ​៥​គ្រឿង​គឺ​កីឡាករ​ ឃីម​​ ឌីម៉ា​ឈ្នះ​មេដាយ​មាស​១​ កីឡាករ ម៉ឺន​ សុភា​ ឈ្នះ​មេដាយ​ប្រាក់​១​ កីឡាករ​ ឡៅ ចិត្រា រា​ឈ្នះ​មេដាយ​សំរឹទ្ធ​១​ កីឡាករ​ វ៉ាន់​ វឿន​ ឈ្នះ​មេដាយ​សំរឹទ្ធ​១​ និង​កីឡាករ​ ពេជ្រ​ ម្ទេសខ្មំាង​ឈ្នះ​មេដាយ​សំរឹទ្ធ​១​សម្រាប់​ប្រដាល់​សកល៕
ប្រភពពី: Sabay