ជើង​ខ្លាំង​ក្បាច់​គុន​ចម្រុះ​ មាស​ ម៉ើ​ សម្រេច​ក្ដី​បំណង​សងសឹក​កីឡាករ​ ធា​ នុរាជ​ មុន​នេះ​បន្តិច​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​កែប​នា​ថ្ងៃ​ចុង​ក្រោយ​នេះ។​ ជំនួប​សងសឹក​នេះ​ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ធំ​ខាង​លើ​ធ្វើ​បាន​ល្អ​មែនទែន​ដោយ​ព្យាយាម​សម្រុក​ចូល​វាយ​ និង​ចាប់ឃ្លេទាល់តែ​ ធា​ នុរាជ​ ចុះចាញ់​ត្រឹម​ទី១​តែ​ម្ដង៕​