ក្រុមបិសាចក្រហម Man.United កំពុងត្រៀមទឹកប្រាក់ដើម្បីប្រជែងដេញថ្លៃយក ខ្សែបម្រើស្លាប Thomas Lemar ក្រុម As Monaco នៅខែមករាខាងមុខនេះ ខណៈដែលក្រុម Arsenal ធ្លាប់បានតាមចែចូវកីឡាកររូបនេះកំលុងពេលមុន ចាប់ផ្តើមរដូវកាលកន្លងមកនេះ។

ក្រុមកាំភ្លើងធំ Arsenal ធ្លាប់បានដេញថ្លៃរហូតដល់ 92លានផោនសម្រាប់កីឡាករខ្សែបម្រើស្លាបក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃបញ្ចប់ការទិញដូរកីឡាករមុនពេលចាប់ផ្តើមរដូវកាល(2017-2018)។ ប៉ុន្តែ Lemar ហាក់មិនចាប់អារម្មណ៏ចង់ផ្លាស់ទៅក្រុម Arsenal នោះទេ ហើយក្រុមដែលគេធ្លាប់បានកំណត់គោលដៅនោះគឺហង្សក្រហម Liverpool ឯណោះវិញទេ។

យោងគេហទំព័រ The mirror ដោយឃើញដូច្នេះអ្នកចាត់ការទូទៅ Man.United សញ្ជាតិព័រទុយហ្គាល់លោក Mourinho ចង់ឆក់ឪកាសដើម្បីលួងលោមនាំយក Lemar មករួមក្រុមក្នុងតម្លៃដែល Arsenal ធ្លាប់បានដាក់សំណើរក្នុងតម្លៃ 92លានផោននោះដើម្បីដាក់អោយក្រុមជើងឯក Ligue1 បារាំងរដូវកាលមុនពិចារណាម្តងទៀត។ បន្ទាប់ពីខកខាននាំយកខ្សែបម្រើស្លាប Ivan Perisic ពីក្រុម Inter Milan កាលពីរដូវក្តៅកន្លងមកគ្រូបង្វឹករូបនេះចង់បានកីឡាករ Lemar ជាគោលដៅអាទិពភាព ស្របពេលភ្នាក់ងាររបស់សាមីកីឡាករបានដឹង ខ្លួន ថាក្រុម Man.United កំពុងចាប់អារម្មណ៏រូបគេ។

Lemar ហាក់មានអារម្មណ៏មិនសូវនឹងនរនោះទេ ក្រោយពីការចាកចេញជាបន្តបន្ទាប់របស់មិត្តរួមក្រុម Kylian Mbappe, Tiemoue Bakayoko, Benjamin Mendy និង Bernardo Silva ក្រោយពីជួយក្រុម As Monaco លើកពាន Ligue 1 រដូវកាលមុនមក។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ thesun