អុឺរ៉ុប៖ ក្រុម Manchester United បាន​យកឈ្នះ​លើក្រុម LASK ក្នុងលទ្ធ​ផល ២-១ ហើយក្រុម Inter Milan បានផ្តួល Getafe ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃពុធ ក្នុង​ការ​ប្រកួត​ដែល​ត្រូវ​បាន​រៀបចំឡើង​វិញ ដោយ​សារ​តែ​បញ្ហា​វីរុស​កូរ៉ូ​ណា ដើម្បី​កក់​កៅអី​របស់​ខ្លួន​រៀង​ៗ​ខ្លួន ក្នុង​វគ្គ​៨​ក្រុមចុងក្រោយ​នៃក្រប​ខ័ណ្ឌ Europa League​។

Man United បាន​នាំ​មុខ​ ៥-០ រួច​ជាសេច​ពីការ​ប្រកួត​ជើង​ទី​១​កាលពី​ខែមីនា ហើយ​និង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Copenhagen ដែល​បាន​យកឈ្នះ ៣-០ នៅ​​រាត្រី​ដដែលនោះ លើក្រុម Istanbul Basaksehir​។ ក្រុម Inter Milan របស់​លោក Antonio Conte នឹង​ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម​ Rangers របស់​លោក Steven Gerrard ឬ​ក្រុម Bayer Leverkusen ខណៈ​ដែលក្រុម​របស់​អាល្លឺម៉ង់ កំពុង​តែ​​នាំមុខ ៣-១ មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ជើង​ទី​២ នៅ​រាត្រីនេះ​។ បើ​ទោះ​បី​ក្រុម Man United បាន​នាំមុខ​យ៉ាង​កក់​ក្តៅ​ពីការ​ប្រកួត​ជើង​ទី​១ កាលពី​ខែមីនា ក៏ដោយ ប៉ុន្តែ ក្រុម​ភ្ញៀវ ពិត​ជាបានផ្តល់​ការ​លំបាក​ដល់​ក្រុម​ម្ចាស់​ផ្ទះ​។

ស្រប​ពេល​​ជា​មួយ​គ្នា​នេះ លោក Ole Gunnar Solskjaer គ្រូបង្វឹក​របស់ Man United បានប​ញ្ជាក់​កាលពីថ្ងៃពុធ​ថា ការផ្ទេរ​របស់​​កីឡាករ Alexis Sanchez ទៅកាន់ Inter Milan បាន​ក្លាយ​ជា​ការ​ផ្ទេរ​ជាផ្លូវ​ការ​ហើយ​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​ស៊ីលី Sanchez វ័យ​៣១​ឆ្នាំ ដែល​បាន​ចូល​រួម​ជា​មួយ​នឹងក្លិប Inter កាលពី​ខែ​សីហា​ ឆ្នាំមុន ក្រោយពី​ចំណាយពេល​១​រដូវ​កាល​កន្លះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៣១​លើក​សម្រាប់​ក្រុម Inter​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia