បរទេស៖ Alexis Sanchez កំពុងស្ថិតក្នុងភាពស្រពេចស្រពិលសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League សម្រាប់ក្លិប Inter Milan  បន្ទាប់ពីក្លឹបបានបញ្ជាក់ថារូបគេរងរបួសអំឡុងពេលក្លឹបបានផ្តួលក្រុមជើង​ខ្លាំង Leverkusen អាឡឺម៉ង់២ទល់និង១នៅវគ្គ៨ក្រុមចុងក្រោយកាលពីច័ន្ទទី១១ សីហា ២០២០នេះ យោង តាមការបញ្ជាក់ជាផ្លូវការណ៏នៅលើគណនេយ្យបណ្តាញសង្គម​​ Tweeter របស់ពួកគេ   ។

ប​ន្ទាប់ពីចូលលេងក្នុងនាមកីឡាករបម្រុងនៅនាទីទី ៦៤ កីឡាករអន្តរជាតិឈីលីរូបនេះត្រូវបាន ក្រុមគ្រូពេទ្យ ធ្វើ ការព្យាបាលរបួសភ្លៅខាងស្តាំមុននឹងបញ្ចប់ការប្រកួតតង់ទី២។ក្រុមម្ចាស់ជើងឯករង Serie A កំពុងធ្វើការវាយ​តម្លៃ ពីស្ថានភាព​របួសរបស់អតីតខ្សែបម្រើ Man Utd វ័យ​៣១ឆ្នាំ​រូប​នេះមុន​ពេលការប្រកួតវគ្គ៤ក្រុ​មចុងក្រោយ​និង​ត្រូវធ្វើឡើងនៅរយៈពេល៧ថ្ងៃបន្ទាប់ទៀតដោយរង់ចាំលទ្ធផលរវាង Shakhtar Donetsk និង Basel នៅថ្ងៃ​ទី១២ ស្អែកនេះ។

ប្រភពពីគេហទំព័រ  Transfermarkt  បានចុះផ្សាយថាៈ Sanchez បានខកខានការប្រកួតដល់ទៅ ៦៤ លើកក្នុង​អំឡុង​ពេលប្រកបអាជីពកន្លងមកដោយសាតែបញ្ហារបួសដោយក្នុងនោះ ភាគច្រើនទាក់ទងនឹង​បញ្ហាជើង​និង​ក​ជើង។គួរបញ្ជាក់ថា Sanchez បានចំណាយពេល លេងក្នុងលក្ខណ្ឌខ្ចីជើងពេញមួយរដូវកាលនៅកីឡាដ្ឋាន San Siro មុនពេលផ្ទេរជាអចិន្រ្តៃយ៏ពី Man United មកអ៊ីតាលីកាលពីសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ Goal