ក្លឹប Inter Milan នៅតែព្យាយាមធ្វើការចរចាជាមួយនឹងក្លឹបបិសាចក្រហម Manchester United អំពីការបន្តការខ្ចីជើងខ្សែប្រយុទ្ធស្លាប Alexis Sanchez ប៉ុន្តែប្រធានក្លឹប Inter លោក Guiseppe Marotta បាននិយាយថាវាពិតជាពិបាកខ្លាំងណាស់។

Inter yet to agree loan extension with Manchester United for ...

United អាចនឹងនាំយកកីឡាកររូបនេះយកទៅកាន់ទឹកដី Old Trafford នៅសប្តាហ៍នេះហើយ ពីព្រោះតែកុងត្រាខ្ចីជើងរបស់ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះនឹងត្រូវផុតសុពលភាពនៅខែ៧នេះហើយ។

កីឡាករវ័យ៣១ឆ្នាំរូបនេះមិនសូវជាជោគជ័យនៅទឹកដីអុីតាលីប៉ុន្មានទេ ដោយសារតែបញ្ហារបួសសរសៃពួរកាលពីឆ្នាំមុន។

តាំងតែពីផ្ទេរមកកាន់ទឹកដី San Siro កីឡាកររូបនេះទើបតែជាប់ជម្រើស១១នាក់បាន២ដងប៉ុណ្ណោះ ដោយបញ្ជូនបាល់បាន៣ដង​ និងមិនមានគ្រាប់បាល់។

ទោះបីជាយ៉ាងណា Inter នៅតែចង់រក្សាកីឡាកររូបនេះឱ្យចប់រដូវកាលនៃក្របខណ្ឌ Serie A ហើយបច្ចុប្បន្នពួកគេកំពុងតែពិភាក្សាជាមួយ Man Utd ។

លោក Ole Gunnar Solskjear បាននិយាយថាប្រសិនបើកីឡាកររូបនេះត្រលប់មកកាន់ Man Utd វិញ គាត់នឹងប្រើប្រាស់រូបគេ។

បើតាមសេចក្តីថ្លែងកាលពីថ្ងៃអាទិត្យលោក Marotta បានបញ្ជាក់ថា Inter ចង់ឲ្យ Sanchez នៅ Inter បន្តទៀត។

លោក Morrtta បាននិយាយថា “វាមិនមែនជារឿងងាយស្រួលទេ ក្នុងការដោះស្រាយបញ្ហានេះ តែយ៉ាងណាក្តីពួកយើងតែបន្តនិយាយជាមួយពួកគេ (Manchester United) អំពីរឿងនេះ”។

Serie A news: Former Juventus CEO Giuseppe Marotta set to land new ...

ប្រភព express