ក្រុមបីសាចក្រហម Manchester United នឹងត្រូវទទួលរ៉ាប់រងផ្តល់ប្រាក់ពលកម្មដល់ខ្សែបម្រើ Alexis Sanchez ប្រមាណ ១,១លានផោននៅពេលដែលរូបគេវិលត្រលប់ពីលក្ខណ្ឌខ្ចីជើងជាមួយក្រុម Inter Milan នៅខែ កក្កដាវិញ។

វាជាការទទួលខុសត្រូវមួយសម្រាប់ Man.Utd ដែលមានចែងនៅក្នុងលក្ខខណ្ឌបន្ទាប់ពីអតីតកីឡាករក្រុម Barcelona បានចុះហត្ថលេខាផ្ទេរពីកាំភ្លើងធំ Arsenalកាលពីឆ្នាំ ២០១៨។

Sanchez កីឡាករអន្តរជាតិឈីលីមិនបានបង្ហាញទម្រង់លេងតាមតែការចង់បានជាមួយក្លឹប Inter Milan នោះទេដោយសារតែបញ្ហារបួសកជើង។កីឡាករមានប្រាក់ឈ្នួល ៥០៥,០០០ ផោនក្នុងមួយសប្តាហ៍រកបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១៥ដងនៅប្រទេសអ៊ីតាលីខណៈ Inter Milan បដិសេធការចុះហត្ថលេខាផ្ទេរយករូបគេជាអចិន្រ្តៃយ៏។

អតីតកីឡាករក្រុមកាំភ្លើងធំ Arsenal រូបនេះត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅកាន់ក្រុម Manchester វិញនៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០ខណៈដែលកិច្ចសន្យារបស់រូបគេ នៅ Old Trafford មានសុពលភាពពីរឆ្នាំបន្តទៀត។ កាលពីដើមឆ្នាំ២០២០នេះលោក Ole Gunnar Solskjaer បានបញ្ជាក់ថា Sanchez នៅតែមានអនាគតនៅឯក្លឹបដដែលបើទោះបីជាធ្លាប់រកបានត្រឹមតែ ៣គ្រាប់ក្នុងក្របខ័ណ្ឌ Premier League មុនពេលផ្ទេរទៅក្របខណ្ឌ SerieA។

ប្រភព៖ Thesun