យោងគេហទំព័រ Telegraph បានអោយដឹងថា៖ ក្រុមបិសាចក្រហម Man.United បានព្យាយាមចង់រក្សាទុក និង បន្តកិច្ចសន្យាថ្មីដល់កីឡាករ Marouane Fellaini ប៉ុន្តែត្រូវសាមីខ្លួនបដិសេធ។ កិច្ចសន្យារបស់ខ្សែបម្រើ-ការពារ Fellaini សញ្ជាតិបែលហ្សិកវ័យ 29ឆ្នាំរូបនេះ នឹងផុតសុពលភាពនៅបំណាច់រដូវកាលនេះហើយ ប៉ុន្តែក្រុមជើងឯកអង់គ្លេស 13សម័យរូបនេះ ត្រៀមរួចរាល់ក្នុងការបន្តកិច្ចសន្យាដល់រូបគេ 12ខែបន្តទៀត ប៉ុន្តែត្រូវអតីតកីឡាករក្រុម Everton រូបនេះមិនយល់ព្រម។

Fellaini ហាក់មិនសប្បាយចិត្តនិងក្រុមក្នុងការដាក់អោយរូបគេលេងជាកីឡាករបម្រុង ក្រោយការចូលមកដឹកនាំរបស់លោក Mourinho ប៉ុន្តែទោះបីជាបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងក្តី រាល់ពេលបង្ហាញខ្លួនចូលលេងរូបគេតែងរកគ្រាប់បាល់បានជាញឹកញាប់អោយក្រុមផងដែរ។

កីឡាករលេងម៉ូតសក់រូបនេះ ធ្លាប់មានទំនាក់ទំនងពីក្លឹបយក្សតួគីគឺក្រុម Fenebahce កំលុងពេលដើមរដូវកាលកន្លងមកនេះ ប៉ុន្តែរូបគេនៅតែជំនះតស៊ូលេងដើម្បីជាប់ជាជម្រើស 11នាក់នៅ ទឹកដី Old Trafford កន្លងមកនេះ។ បច្ចុប្បន្នក្រុម Man.United កំពុងត្រៀមផ្តល់កិច្ចសន្យាដល់ខ្សែបម្រើ Ander Herrera ផងដែរ ស្របពេលរដែលក្លឹបបានបន្តកិច្ចសន្យាអោរូបគេ 12ខែកន្លងមកហើយ។

Man.United បច្ចុប្បន្នឈរនៅលេខរៀងទី2 ត្រូវប្រកួតជាមួយក្រុម Huddlefield នាថ្ងៃសៅរ៏សប្តាហ៏នេះ នៅក្របខណ្ឌ Premier League ហើយសង្ឃឹមថា Herrera និង ចូលមកជំនួសតំណែងរបស់ Fellani ដែលកំពុងមានបញ្ហារបួសជង្គង់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Metro