ក្រុមអ្នកមានបុណ្យ​ Barcelona នៅតែជាក្រុមមិនអាចផ្តួលបានសម្រាប់ការ ចាប់ផ្តើមរដូវកាល 2017-2018 នេះ។ នៅសប្តាហ៏ទី9 នេះក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Ernesto Valverde ក្រុម Barcelona បានផ្តួលក្រុម Malaga ដោយការទាត់បញ្ចូលទីម្នាក់មួយគ្រាប់ក្នុងដោយកីឡាករ Gerard Deulofeu នៅនាទីទី2 និង Andre Iniesta នៅនាទីទី56 ។

គួរកត់សម្គាល់ផងដែរថា សម្រាបគ្រាប់បាល់ Iniesta ទាត់បញ្ចូលទី គឺជាលើកដំបូងសម្រាប់ ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិអេស្បាញរូបនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ2016 កំលុងពេល ដែលរូបគេលេងជាមួយក្រុម Celtic សម្រាប់ការប្រកួតនៅក្របខណ្ឌ UEFA Champions League មកម្លេះ៕

បច្ចុប្បន្នក្រុម Barcelona នៅតែបន្តកាន់កាប់ទីកំពូលតារាងដោយមាន 25ពិន្ទុនៅក្នុងដៃ តាមពីក្រុមដោយក្រុម Valencia មាន 21ពិន្ទុ រីឯក្រុម Real Madrid បច្ចុប្បន្នមានចំណាត់ថ្នាក់ទី3 មាន 20ពិន្ទុក្រោយផ្តួល Eibar 3:0។ ស្របពេលក្រុម Malagaស្ថិតនៅបាតតារាង La Liga មានតែ 1ពិន្ទុ ប៉ុណ្ណោះ។

វីឌីអូហាយឡាយពីការប្រកួតរវាង Barcelona និង Malaga ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC