ក្រោយផ្តួលហង្សក្រហម Liverpool ដោយលទ្ធផល 4:1 កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំបែកកំនត់ត្រាក្រុម Man.United នៅក្របខណ្ឌ Premier League សម្រាប់អ្នកចូលរួមទស្សនាមានច្រើនជាង 80000នាក់នៅកីឡាដ្ឋាន Wembley នៅភាគខាងជើងឈៀងខាងលិច ទីក្រុងឡុងដ៏ចក្រភពអង់គ្លេស។ ក្រុមជើងឯក Premier League 13 សម័យ Man.United ធ្លាប់មានកំណត់ត្រាអ្នកចូលរួមទស្សនា ច្រើនបំផុតរហូតដល់ 76,073 នាក់ កំលុងពេលប្រកួតយកឈ្នះក្រុម Aston Villa កាលពីឆ្នាំ 2007 ។

ក្រុមម្ចាស់ផ្ទះ Tottenham របស់អ្នកចាត់ការទូទៅលោក Mauricio Pochettino រកគ្រាប់បាល់ជ័យជំនះ តាមរយៈពីរគ្រាប់របស់ខ្សែប្រយុទ្ធកំពុងឡើងកូដខ្លាំង Harry Kane, Dele Alli និង Heung-Min Son រកបានម្នាក់មួយគ្រាប់ខណៈដែលកីឡាករឆ្នើម Salah របស់ក្រុមជម្រើសជាតិអេហ្សីបរកបានមួយគ្រាប់អោយក្រុមភ្ញៀវ Liverpool នោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Metro