ខ្សែបម្រើនាំលេង(Player Maker) Mesut Ozil បច្ចុប្បន្នកំពុងសំលឹងមើលឃើញក្រុម 3 ដែល រូបគេអាចនឹងទៅលេងប្រសិនជារូបគេសម្រេចចិត្តចាកចេញពីក្រុម Arsenal នាខែមករា 2018ខាងមុខនេះ។ កីឡាករក្រុមជម្រើសជាតិ អាឡឺម៉ង់រូបនេះ និងផ្ទេរចេញដោយគ្មានតម្លៃខ្លួន(Free Transfer) នៅបញ្ចប់រដូវកាល (2017-2018)នេះ ប្រសិនបើរូបគេខកខានក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្រុមនៅពហុកីឡាដ្ឋាន Emirate Stadium នេះ។យោងការចុះផ្សាយរបស់ Manchester Evening News បានអោយដឹងថា ក្រុម Man.United ជាក្លឹបមួយក្នុងចំនោមក្រុមពីរផ្សេងទៀតគឺអតីតក្លឹបចាស់ Real Madrid និង ក្រុម Barcelona ដែលជាទីចំណាប់អារម្មណ៏របស់ Ozil។

បច្ចុប្បន្នកីឡាករដែលពូកែ Assist រូបនេះ ទទួលបានប្រាក់ឈ្នួល 150000ផោន/សប្តាហ៏ ស្របពេល ក្រុម Arsenal និងសាមីខ្លួននៅមិនទាន់បានចុះកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

កាលពីពេលថ្មីៗនេះ អតីតកីឡាករប្រវត្តិសាស្រ្ត Mikael Silvestre របស់ក្រុម Man.United និង Arsenal ចាត់ទុកថា Ozil មិនជោគជ័យហើយនិងជ្រើសរើសខុសប្រសិនជាត្រលប់ ទៅរួមការងារជាមួយអតីត គ្រូបង្វឹក គឺលោក Jose Mourinho នោះ។ Silvestre ដែលធ្លាប់ជួយក្រុមបិសាចក្រហម Man.United លើកពាន Premier League 5ដង និងChampion League 1ដងរូបនេះប្រាប់គេហទំព័រ be​IN Sports ថា៖ ខ្ញុំគិតថាគាត់(Jose Mourinho)និងផ្លាស់ប្តូរឥរិយាបទ ក្នុងការជ្រើសកីឡាករសម្រាប់លេង ព្រោះក្រុមមានជម្រើសច្រើន ហើយការពិតសំខាន់បំផុតនៅពេលក្រុមរងបរាជ័យ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Metro