ម្ចាស់ក្លឹបហង្សក្រហម Liverpool បានប្រាប់គ្រូបង្វឹកលោក Jurgen Klopp ថា៖ ក្រុមបានព្រមព្រៀងផ្តល់ប្រាក់ក្រោយពីការលក់ កំពូលខ្សែបម្រើនាំលេង(Play Maker) Philippe Coutinho ដើម្បីបានជាទុនបន្ថែមក្នុងការស្វែងរកការនាំចូលកីឡាករថ្មីបន្ថែមសម្រាប់ពង្រឹងក្រុម។ ជាពិសេសគឺនៅតំបន់ការពារ ក្រោយក្រុមបានរបូតគ្រាប់បាល់អស់ជាច្រើន សម្រាប់ការប្រកួតកន្លងមក ជាពិសេសគឺនៅតំបន់ការពារនេះតែម្តង

យោងគេហទំព័រកីឡា The Mirror បានអោយដឹងថា៖ ក្រុម Liverpool បានស្ថិតយ៉ាងប្រកៀកលើកិច្ចព្រមព្រៀងក្នុងការលក់កីឡាករស៊ូភើស្តាក្រុមជម្រើសជាតិប្រេស៊ីល Coutinho ក្នុងតម្លៃ 130លានផោន នៅខែ មករា 2018 ខាងមុខនេះ ទៅអោយក្រុម Barcelona ក្រោយក្រុមស្ថិតនៅតំបន់ Catalan មួយនេះខកខានក្នុងការនាំយករូបគេកាលពីដើមសប្តាហ៏កន្លងទៅនេះដល់ទៅ 3លើករួចមកហើយនោះ។

ក្រុមមានបំណងដើម្បីលក់តារាឆ្នើម Coutinho រូបនេះ មូលហេតុដើម្បីកំនត់គោលដៅទិញយកខ្សែការពារកណ្តាលសញ្ជាតិហូឡង់កីឡាករ Van Dijk របស់ក្រុម Southampton ដែលមានតម្លៃខ្លួនរហូតដល់ទៅ 70លានផោន។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Mirror