នៅទីបំផុតលោក ប្រាក់ សុវណ្ណារ៉ា ដែលទើបត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នោះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង២៥នាក់របស់ខ្លួនហើយ ហើយយោងតាមបញ្ជីឈ្មោះនេះ បានបង្ហាញឲ្យឃើញពីការខុសប្លែកគ្នាក្នុងការជ្រើសរើសកីឡាកររវាងលោក សុវណ្ណារ៉ា និងអតីតគ្រូបង្គោលលោក Leonardo Vitorino ដែលទើបចែកផ្លូវជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

តាមរយៈបញ្ជីឈ្មោះជាបឋមនេះ គឺកីឡាករ ឃួន ឡាបូរ៉ាវី, ឆុំ ភីសា, ធារី ចន្ថាប៊ីន, សរ ពិសិដ្ឋ, អូន ចាន់ផល្លីន, ប្រាក់ ធីវ៉ា, ជួន ចាន់ចាវ, សឿត បារាំង និងកីឡាករ ពេជ្រ សុវណ្ណខេមរិន ដែលធ្លាប់ត្រូវបានលោក Leonardo ជ្រើសរើសឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា គឺគ្មានឈ្មោះនៅក្នុងជម្រើសរបស់លោក ប្រាក់ សុវណ្ណារ៉ា នោះទេ។

ផ្ទុយពីនេះខ្សែប្រយុទ្ធជើងចាស់២រូបគេ គួច សុកុម្ភៈ និង កែវ សុខង៉ន រួមទាំងកីឡាករ អ៊ុក សុធី, សារ៉េត គ្រីយ៉ា, សុខ សុវណ្ណ, រ៉ឹង ប៊ុនហៀង, ច្រឹង ពលរដ្ឋ និង ឆេង ម៉េង ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើសឲ្យចូលរួមក្នុងជម្រើសជាតិជាថ្មី ហើយកីឡាករ តាំង សុភ័ក្ត បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ជាលើកដំបូង។

គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្តោះអាសន្ន ដោយលោកត្រូវដឹកនាំការប្រកួតតែ២ប្រកួតទេ គឺការប្រកួតមិត្តភាពពន្តរជាតិជាមួយក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែវិច្ឆិកា និងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយក្រុមហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៥ ដែលជ្រើសរើសដោយលោក ប្រាក់ សុវណ្ណារ៉ា៖