ខ្សែប្រយុទ្ធអេស្បាញ Paco Alcacer របស់ក្រុម Barcelona រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 2គ្រាប់ នៅនាទីទី(23 និង 65) ក្នុងជំនួបជ័យជំនះររវាងក្រុម កំពូលតារាងបច្ចុប្បន្នគឺអ្នកមានបុណ្យ Barcelona និង ក្រុមភ្ញៀវ Sevilla នៅកីឡាដ្ឋាន Camp Nou ក្នុងសប្តាហ៏ទី11 នៃការប្រកួតនៅក្របខណ្ឌ La Liga (2017-2018)។ សម្រាប់ក្រុមភ្ញៀវ Sevilla វិញបានវាយបកតាមពីក្រោយមួយគ្រាប់វិញ ដោយកីឡាករ Pizzaro នៅនាទីទី59 ហើយបន្តលទ្ធផលនេះរហូតដល់ចប់ការប្រកួតក្រុម Barcelona 2:1 Sevilla។

យជំនះសម្រាប់សប្តាហ៏ទី11 នេះគឺជាការបន្តកំណត់ត្រាមិនដែលចាញ់់របស់ក្រុម Barcelona និងមានគម្លាត 4ពិន្ទុនៅលើតារាង មាន 31ពិន្ទុតាមពីក្រោយដោយក្រុមមិនដែលចាញ់គឺ Valencia មាន 27ពិន្ទុ ក្រោយពីក្រុម Valencia ផ្តួលក្រុម Leganes ដោយលទ្ធផល 3:0 ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Barcelona និង Sevilla ៖

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Valencia និង Leganes ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC