(ភ្នំពេញ)៖ ជាក់ស្តែងសប្តាហ៍នេះ លោកអ្នកនឹងបានឃើញ វ៉ន វីវ៉ា សារជាថ្មីនៅសង្វៀនប្រដាល់គុនខ្មែរ CNC ក្នុងកម្មវិធីកំពួលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ដោយត្រូវតតាំងជាមួយកីឡាករជើងខ្លាំងថៃ ភិតសាណាន់ ស៊ីតដនឃីង ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម។

គុនខ្មែរកំពូលអ្នកប្រដាល់កម្ពុជាកីឡាករ វ៉ន វីវ៉ា ធ្លាប់បានបង្ហើបថា ខ្លួននឹងឡើងសង្វៀនប្រដាល់វិញ បន្ទាប់ពីគ្រូបង្វឹកថ្នាលគុនខ្មែរម្នាក់នេះ បានព្យួរហ្គង់យ៉ាងយូរពីពិភពប្រដាល់គុនខ្មែរ ពោលប្រហែលរយៈពេល ៣ឆ្នាំមកហើយ។

សូមបញ្ជាក់ផងថា ការប្រកួតចុងក្រោយរបស់ម្ចាស់ខ្សែក្រវាត់ ISKA គឺប្រកួតចាញ់កីឡាករស៊ុយអែតក្នុងទឹកទី១ ដោយរបួសដៃឆ្វេងកាលពីឆ្នាំ២០១៥ ហើយក៏បានសម្រាកពីវិស័យប្រដាល់តែម្តង ដោយទៅចាប់អាជីពថ្មី ជាអ្នករត់ឡានតាក់ស៊ីវិញមកដស់បច្ចុប្បន្ន៕


Via :khmertalking