ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ជា​បន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី៣០​ ឧសភា​ ២០១៨​ កន្លង​ទៅ​ ឥលូវ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ព្រឹក​នេះ​ហើយ​លើ​ ៨ប្រភេទ​ទម្ងន់​ ផ្នែក​កីឡា​ប្រដាល់​គុន​ខ្មែរ​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២។​ ក្នុង​ចំណោម​គូ​ផ្ដាច់​ព្រ័ត្រ​ទាំង​នោះ​ក៏​មាន​កីឡាករ​ សុខ​ ធី​ ត្រូវ​ប៉ះ​ ឈុត​ សេរីវណ្ណថង​ ផង​ដែរ​ ហើយ​គូ​នេះ​ កំពុង​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ចង់​ដឹង​លទ្ធផល​រវាង​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ និង​បាត់ដំបង​នេះ​ខ្លាំង​ណាស់។​

កីឡាករ សុខ​ ធី

កីឡាករ​ ឈុត​ សេរីវណ្ណថង
សុខ​ ធី ក៏​បាន​ឲ្យ​ដឹង​ថា​ ឈុត​ សេរីវណ្ណថង​ ជា​អ្នក​ប្រដាល់​ដែល​ល្អ​ម្នាក់​ផង​ដែរ​ ហើយ​ស្នៀត​ដែល​ល្អ​និង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ ទាត់​ និង​ធាក់។​ ទោះ​ជា​យ៉ាង​ណា​កូន​សិស្ស​លោក​គ្រូ​ សាន់​ សៃយ៉ាន់​ រូប​នេះ​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​មេដាយ​មាស។​

ចំពោះ​ វណ្ណថង​ វិញ​ធ្លាប់​ប្រាប់​ពី​មុន​មក​ថា​ បាន​ជួប​ប្រកួត​ជា​មួយ​សិស្ស​ច្បង​ សុខ​ ធី​ ឬ​ កាកា​ គឺ​រឿង​សប្បាយ​ចិត្ត​មួយ​របស់​គេ ​ព្រោះ​បាន​ជួប​អ្នក​ខ្លាំង​ ដែល​មាន​ប្រវត្តិ​ប្រកួត​ដល់​ទៅ​រយ​ដង​បែប​នេះ។ ​បន្ថែម​ពី​នេះ​ទៀត​ អ្នក​ប្រដាល់​មក​ពី​បាត់ដំបង​ខាង​លើ​ ថា​បើ​និយាយ​ពី​រឿង​ខ្លាច​មិន​ខ្លាច​ទេ ​ព្រោះ​បើ​តាំង​ខ្លួន​ជា​អ្នក​កីឡា​ហើយ​ត្រូវ​តែ​ក្លាហាន។​

កម្មវិធីប្រកួត
រំលឹក​ដែរ​ថា​ ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ចាប់ផ្ដើមពីម៉ោង ៨ព្រឹកតៅ មាន​៨គូ​ ត្រូវ​និង​ ៨ប្រភេទ​ទម្ងន់​ ៤៨​ ៥១​ ៥៤​ ៥៧​ ៦០​ ៦៣,៥​ ៦៧​ និង​ ៧១​គីឡូក្រាម ​បន្ទាប់​ពី​ប្រកួត​ចប់​នឹង​ធ្វើ​ពិធី​បំពាក់​មេដាយ​តែ​ម្ដង។​ នា​ល្ងាច​នេះ​ក៏​ដល់​ពេល​ដែល​ត្រូវ​បិទ​បញ្ចប់​ពិធី​កីឡា​ជាតិ​លើក​ទី២​ ជា​ផ្លូវ​ការ​ផង​ដែរ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​បន្ទាប់​ពី​បើក​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី២៥​ ឧសភា​ ២៩១៨​ កន្លង​ទៅ៕​
Via :news.sabay