អង់គ្លេស៖ កីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេង D’Mani Mellor ត្រូវបានក្រុមបីសាចក្រហម Manchester United សម្រេចចុះកុងត្រាជាកីឡាករអាជីពរបស់ក្រុម ។ បន្ទាប់ពីកីឡាករវ័យ១៨ឆ្នាំរូបនេះប្រើពេលមួយឆ្នាំចូលរួមជាមួយក្លឹប ពោលគឺក្នុងក្រុមយុវជនតាំងពីខែកក្កដា ឆ្នាំ២០១៧ រួចមក ធ្វើឲ្យថ្នាក់ដឹកនាំក្រុមខ្លាំងនៅប្រទេសអង់គ្លេស សម្រេចជ្រើសរើសយករូបគេ ។


អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកីឡាករវ័យក្មេងរូបនេះមានមុខមាត់ស្រដៀងគ្នាជាមួយនឹងខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបភ្នំពេញក្រោន នៃប្រទេសកម្ពុជាយើងគឺកីឡាករ សុិន កក្កដា ៕
Via :camsports.org