បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ម៉ាកាវ​កាល​ពី​យប់​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ២០១៨​ ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ​ ធី​ និង​ រិន​ សារ័ត្ន​ ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ​នា​យប់​មិញ​នេះ​នៅ​ក្នុង​សណ្ឋាគារ Studio City​ ដែលជាកន្លែងសម្រាកនោះ​តែ​ម្ដង។​ បើ​ទោះ​ជា​ថ្ងៃ​ម្សិលមិញ​នេះ​រវល់​ពេញ​មួយ​ថ្ងៃ​ក្នុង​ការ​ពិនិត្យ​សុខភាព​ក្ដី​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​នៅ​តែ​ឆ្លៀត​ហ្វឹកហាត់​ ដើម្បី​ពង្រឹង​សមត្ថភាព​ជា​បណ្ដើរៗ។​

រំលឹក​ដែរ​ថា​ នា​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ២០១៨​ នេះ​ អ្នក​ប្រដាល់​កម្ពុជា​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ថៃ​ Lerdsila​ លក្ខណៈ​ក្បាច់​សេរី​ ចំណែក​ រិន​ សារ័ត្ន​ ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ឥណ្ឌូណេស៊ី​ ប្រើ​ក្បាច់​គុន​ចម្រុះ។​ ខាង​ក្រោម​នេះ​រូប​ភាព​អ្នក​ទាំង​ពីរ​ហ្វឹកហាត់៕​





Via: Sabay