អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ទើប​តែ​ទទួល​បាន​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ Mario Santya បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជា​ខ្លាំង។​ កីឡាករ​របស់​កម្ពុជា​ខាង​លើ​នេះ​ ចូល​ក្នុង​ទឹក​ទី១​ មិន​បាន​សម្រុក​ឬ​ប្រកួត​ខ្លាំង​នោះ​ទេ​ ពោល​ត្រឹម​ទប់ៗ​ដៃគូ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ចូល​ដល់​ទឹក​២ ៣សារ័ត្ន​ ចាប់​ផ្ដើម​បញ្ចេញ​ស្នៀត​កែងមុខ​លើ​មុខ​របស់​ដៃ​គូពេញ​ៗ រហូត​បែក​ឈាម​ស្រកពេញសង្វៀន។ ដោយ​សារ​តែ​ឈាម​ហូរ​ខ្លាំង​ពេក​ហើយ Mario Santya​ ក៏​អស់​ផង​នោះ​ អាជ្ញាកណ្ដាល​ក៏​បញ្ឈប់​ត្រឹម​ទឹក​​៣​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ One: Pinnacale of Power​ ដែល​រៀបចំ​ដោយ One Championship មុន​នេះ​នៅ​ទីក្រុង​ម៉ាកាវ៕​


Via: Sabay