ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​នារី​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​នារី​ម៉ាឡេស៊ី​សម្រាប់​ការ​ប្រកួត​​លើក​ទី​២​ដូច​គ្នា​ក្នុង​ពូល​ A នៃ​ពាន​រង្វាន់​ AFF Women’s Championship 2018 វេលា​ម៉ោង​ ​យប់​នេះ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

នារី​កម្ពុជា (ក្រហម)​ពេល​នឹង​ទីម័រ (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)
ក្រុម​នារី​កម្ពុជា​​​ទទួល​បាន​៣​ពិន្ទុ​ កំពុង​ឈរ​លើ​កំពូល​តារាង​ពូល​ A​ បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ជម្រើស​ជាតិ​នារី​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល​ ១២-០ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​មិថុនា​កន្លង​ទៅ​នេះ។ ចំណែក​ក្រុម​ជម្រើស​ជាតិ​នារី​ម៉ាឡេស៊ី​មិន​ទាន់​មាន​​ពិន្ទុ​ទេ​ បន្ទាប់​ពី​ប្រកួត​បើក​ឆាក​ដំបូង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មាឌ​ធំ​នារី​អូស្ត្រាលី​ដោយ​លទ្ធផល​ ៧-០។ ដូច្នេះ​នារី​អូស្ត្រាលី​មាន​៣​ពិន្ទុ​ដូច​នារី​កម្ពុជា​ ប៉ុន្តែ​ឈរ​លេខ​២​ក្នុង​ពូល​ ខណៈ​នារី​ម៉ាឡេស៊ី​ស្ថិត​នៅ​លេខ​៤។

នារី​កម្ពុជា (ក្រហម)​ពេល​នឹង​ទីម័រ (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)
ការ​ប្រកួត​រវាង​ក្រុម​នារី​កម្ពុជា​ និង​នារី​ម៉ាឡេស៊ី​នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​​៧​យប់​ ថ្ងៃ​ចន្ទ​ ទី​២​ ខែ​កក្កដា​ នៅ​កីឡដ្ឋាន​ Bumi Sriwijiya។ ពូល​ជា​មួយ​គ្នា​នេះ​ ក្រុម​នារី​ថៃ​​ប្រកួត​ជា​មួយ​ក្រុម​នារី​ទីម័រ​ខាង​កើត​វេលា​​ម៉ោង​​៤​ល្ងាច​៕

នារី​កម្ពុជា (ក្រហម)​ពេល​នឹង​ទីម័រ (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)
ប្រភពពី: Sabay