អ្នក​លេង​គុន​ចម្រុះ​របស់​កម្ពុជា​ មាស​ ម៉ើ មិន​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​កម្មវិធី​ One Championship​ ដែល​នឹង​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី៧​ ខែ​កក្ដដា​ ឆ្នាំ​២០១៨​នៅ​ប្រទេស​ចិន​នោះ​ទេ​ ដោយ​សារ​មាន​ជំងឺ​មេរោគ​ក្នុង​ពោះវៀន។​

កីឡាករ មាស ម៉ើ
លោក​ ហ៊ុន​ ច័ន្ទរាជ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​មិត្តភាព​របស់​ មាស​ ម៉ើ​ នៅ​ឯ​ប្រទេស​ចិន​ ថ្ងៃ​ទី៧​ខាង​មុខ​នេះ​ត្រូវ​រំសាយ​វិញ​ហើយ​ ដោយ​សារ​កីឡាករ​រូប​នេះ​មាន​ជំងឺ​មេរោគ​ក្នុង​ពោះវៀន​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​ ដូច្នេះ​មិន​អាច​ចូលរួម​ក្នុង​កម្មវិធី​ One Championship​ ដែល​គ្រោង​ធ្វើ​នៅ​ឯ​ប្រទេស​ចិន​នេះ​បាន​ឡើយ។​ គ្រូ MMA​ រូប​នេះ​បន្ត​ថា​ អាច​នឹង​ឲ្យ​ មាស​ ម៉ើ​ សម្រាក​ព្យាបាលឲ្យ​ស្រួលខ្លួនរយៈពេល១ខែសិន ទើប​វិលចូលការ​ហ្វឹកហាត់ ឬ​ដាក់​ឈ្មោះចាប់​គូ​ពេល​ក្រោយ​ទៀត។​

កម្មវិធីប្រកួត​មិនទាន់ដូរ
រំលឹក​ដែរ​ថា​ បើ​តាម​គម្រោង​នោះ​ កីឡាករ​គុន​ចម្រុះ​របស់​កម្ពុជា​ មាស​ ម៉ើ​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់​ប្រទេស​ចិន​ ឈ្មោះ​ Zhao Zhi Kang​ នា​ថ្ងៃ​ទី៧​ ខែ​កក្ដដា​ ឆ្នាំ​២០១៨​ ក្នុង​កម្មវិធី​ One Championship៕​

Via: Sabay