ក្រុមបាល់ទាត់ U19 កម្ពុជា នឹងត្រឡប់មកប្រទេសកំណើតរបស់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះវេលាម៉ោង ៨:៤០ នាទីយប់ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍ AFF U-19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី។
U-19 កម្ពុជា (រូបថត៖ FFC)
ការរង់ចាំត្រឡប់មកទឹកដីកំណើតរហូតដល់ថ្ងៃទី១៥ ខាងលើនេះ ដោយសារមិនមានជើងហោះហើរ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្រុមបាល់ទាត់ U19 កម្ពុជា ធ្លាក់ពីពានរង្វាន់ខាងលើត្រឹមវគ្គសន្សំពិន្ទុតាមពូល ដោយយកបាន ៦ពិន្ទុក្នុងចំណោម៤ ប្រកួត ស្ថិតនៅលេខ ៣ ក្នុងពូល B ស្របពេលក្រុមលេខ ១ ក្នុងពូលនេះបានទៅលើ ម៉ាឡេស៊ី មាន ១០ ពិន្ទុលេខ ២ បានទៅលើ មីយ៉ាន់ម៉ា មាន ៧ ពិន្ទុ៕
Via: Sabay
AFF U-19 Championship 2018: U19 កម្ពុជា ក្រោយចាញ់ U-19 ឥណ្ឌូណេស៊ី ត្រឡប់មកប្រទេសខ្លួនថ្ងៃទី១៥ ខែកក្កដា
អត្ថបទទាក់ទង